Thursday, June 4, 2026
Latest:

ជំនឿរបស់ប្រជាពលរដ្ឋខ្មែរលើបារមីនៅអង្គរ -Khmer People’s Belief in the Gods of Angkor-​ 05 August 2025

Share Post:

តំបន់អង្គរ ក្រៅតែពីមានភាពល្បីល្បាញផ្នែកវប្បធម៌ ប្រវត្តិសសាស្ត្រ ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌ ធ្វើឱ្យពិភពលោកទទួលស្គាល់ និងចង់ឃើញ គឺពលរដ្ឋខ្មែរក៏បានចាត់ទុកទីនោះ ជាកន្លែងសក្ការបូជាលើអំណាចបារមីស័ក្តិសិទ្ធិរបស់ព្រះអទិទេពនានាទាំងពួង។

ជារៀងរាល់ថ្ងៃ ពលរដ្ឋខ្មែរជាច្រើនមិនថាអ្នកនៅខេត្តសៀមរាប ឬអ្នកមកពីទីឆ្ងាយៗ ព្រមទាំងមានជាតិសាសន៍ដទៃទៀតផង តែងនាំយកគ្រឿងសក្ការបូជាមាន ទៀន ធូប ផ្កា ព្រមទាំងផ្លែឈើជាដើម ទៅថ្វាយ និងធ្វើគារវៈកិច្ចគោរពបូជា បន់ស្រន់ ដើម្បីសុំសេចក្តីសុខ សុំពរជ័យដល់កងទ័ពជួរមុខកម្ពុជាឈ្នះគ្រប់សមរភូមិ ក្នុងសង្រ្គាមឈ្លានពានទឹកដីពីសំណាក់ទាហានសៀម សូមឱ្យបារមីនៅអង្គរជួយចម្លង និងការពារពួកគាត់ឱ្យផុតពីគ្រោះភ័យ ហើយឱ្យជួបតែសេចក្តីសុខនិងចម្រុងចម្រើន។ ជាពិសេស សូមឱ្យប្រទេសជាតិ​កម្ពុជារួចផុត​ពី​សង្រ្គាម ពីជំងឺផេ្សងៗ និង​សម្បូរសប្បាយ​ជានិច្ច​និរន្ត៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ស៊ិន ប្រណី,ភោគ ជា

Angkor is not only world-renowned for its rich culture and history, earning its place as a global heritage site, but it is also deeply revered by the Khmer people as a sacred dwelling of the gods.

Every day, many Cambodians—from Siem Reap and beyond, as well as international visitors—come to Angkor to offer candles, incense, flowers, and fruits. These offerings accompany rituals and prayers seeking blessings, happiness, and protection. In particular, prayers are often dedicated to the Cambodian frontline soldiers, asking the gods of Angkor to guide them to victory in defending the nation’s territory against Thai military aggression.

The faithful pray for divine protection from danger, and for the Cambodian nation to be free from war and disease, embracing peace, happiness, and lasting prosperity.

Article by Chhay Phanny
Photos by Sin Broney and Phouk Chea
Translated by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn