ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានឹងបញ្ចប់នៅដំណាច់ខែកក្កដាខាងមុខនេះ- The restoration of the eastern causeway at Beng Mealea Temple will be completed by the end of July-​ 09 June 2025

Share Post:

រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ៩០ភាគរយហើយ។

អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។
កាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា,ភោគ ជា និងអ្នកស្រី បឿត សុប៉ាក

The restoration of the eastern causeway at Beng Mealea Temple is nearing completion, with about 90% of the work achieved. The project, led by a restoration team from the APSARA National Authority, has been ongoing for over 14 months and has focused on repairing and strengthening various components of the causeway, which had fallen into a state of disrepair.

Ms. Boeut Sopak, a technical staff member from the Department of Conservation of Monuments and Preventive Archaeology, noted that significant progress has been made, including the reinforcement of foundations on both the north and south sides, installation of a Naga balustrade, and the placement of beams and pillars. The northern side is nearly complete, with only minor tasks remaining.

Before restoration efforts began, the eastern causeway was severely damaged, with the Naga body completely dislodged and parts of the foundation compromised by tree roots and natural wear over time. The restoration initiative was funded through the Mekong-Lancang Project and commenced in mid-May 2024, with a completion target set for the end of July 2025.

The APSARA National Authority team aims to ensure that the causeway is robust enough for future generations. In the meantime, it is gradually being opened to tourists, who can now visit this historic site as restoration progresses.

Article by Chhay Phanny
Photos by Yi Sotha, Phouk Chea, and Boeut Sopak
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn