Thursday, June 4, 2026
Latest:

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ- ICC-Angkor/Sambor Prei Kuk’s ad hoc experts inspecting the temple restoration sites before the official sessions-​ 12 June 2025

Share Post:

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ​ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក។

អំឡុងពេលចុះពិនិត្យនោះ ក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦រូប រួមនិងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទភិមានអាកាស ប្រាសាទតាសោម ប្រាសាទតានៃ ប្រាសាទបន្ទាយសំរ៉ែជាដើម ដែលនៅទីនោះអ្នកជំនាញការបានស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជាការផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះ ឱ្យកាន់តែល្អប្រសើរ។ល។

សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល​ប្រមាណ​​មួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមិថុនា។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ​របស់គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១៩-២០ ខែមិថុនា ខាងមុខនាសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា និងហាប់ គឹមអាន

The ad hoc experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk are currently conducting an inspection of the temple restoration sites in the Angkor area. This visit aims to review ongoing restoration efforts and assess adherence to previous recommendations made by the committee’s experts.

During their visit, which runs from June 9 to 17, six international experts—including H.E. Dr. Hang Peou, Director General of the APSARA National Authority—are touring various restoration sites. These include significant locations such as Angkor Wat, Ta Prohm, Phimeanakas, Ta Som, Ta Nei, and Banteay Samre. The experts are engaging with the restoration teams, listening to presentations, and offering further recommendations to enhance the restoration work.

This inspection is a customary procedure preceding the main sessions of the ICC-Angkor/Sambor Prei Kuk, which occur biannually. The upcoming 40th technical session is scheduled for June 19-20 at the Sofitel Angkor Hotel.

Article by Neang Samnang
Photos by Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn