Sunday, November 24, 2024
Latest:

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងយុត្តិធម៌​ និងក្រុមកីឡាសេនាយុត្តិធម៌​ បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត-APSARA National Authority cooperated with the Ministry of Justice and the SENAYUTITHOR football team to continue planting grass and trees around Angkor Wat-02 June 2024

Share Post:

នៅថ្ងៃទី០១​ ខែមិថុនា ឆ្នាំ២០២៤​ ឆ្លៀតឱកាសក្នុងកម្មវិធីជិះកង់អង្គរ​ លេីកទី២​ ដេីម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ​ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌​ ព្រមទាំងសប្បុរសជនប្រមាណជាង៣០០នាក់របស់ក្រសួងយុត្តិធម៌​ និងក្រុមកីឡាសេនាយុត្តិធម៌​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់​ ឯកឧត្តម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បានសហការជាមួយអាជ្ញាធរជាតិអប្សរា​ ចូលរួមដាំកូនឈេីចម្រុះចំនួន៣២០ដេីម​ និងស្មៅចំនួន៦០០ម៉ែត្រការ៉េ​ នៅបរិវេណខាងត្បូងកសិន្ធុប្រាសាទអង្គរវត្ត។ ការងារនេះធ្វើឡើងក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ដើម្បីបន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

On 1 June 2024, during the second Angkor Cycling Program to raise funds, H.E. Koeut Rith, Deputy Prime Minister, Minister of Justice, in collaboration with APSARA National Authority as well as more than 300 donors of the Ministry of Justice and SENAYUTITHOR football team continued planting grass and trees around Angkor Wat. The planting of 320 trees and 600 square meters of grass at the South of Angkor Wat’s moat not only contributes to the beautification of the site but also serves as a meaningful social work and a lasting memory in the Angkor area.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn