នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន១៨៥នាក់ រួមមានថ្នាក់ទី៥ និងទី៦នៃសាលាបឋមសិក្សាក្របីរៀល ចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងអតីតរាជធានីអង្គរធំសម័យអង្គរ ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ច ការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពជាអង្វែងសម្រាប់តំបន់អង្គរ៕
រូបភាព: លោក ភោគ ជា
On 11 November 2023, the Heritage Education Program in collaboration with APSARA National Authority and Khmer Cultural Heritage Organization led 185 students of 5th grade and 6th grade from Krabei Riel Primary School to visit Bayon Temple located in the former capital of Angkor Thom, for children living near the Angkor site to learn about the civilization, and the organization of Angkor Thom, as well as painting pictures as part of a life skills education program. In particular, it shows the reality of protection, conservation, management, and sustainable development for the Angkor area.
Photos: Phouk Chea
Share:
Our Latest News
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបួរូប៊ូឌូ)- Signing Ceremony of the Memorandum of Understanding on Cooperation in Sustainable and Environmental Tourism Management at the Two World Heritage Sites - 15 January 2025
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងសហការី បានអញ្ជើញក្នុងពិធីចុះហត្ថលេខា