អាជ្ញាធរជាតិអប្សរាពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទបាយ័ន ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ- APSARA National Authority strengthens the west door frame of Bayon temple for the safety of tourists- 13 November 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ។

មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។

លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិច នៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា

Technicians from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority are restoring the west door frame of the Bayon Temple, which was damaged due to age, heat, humidity, and rain.

The technical officer Chin Sok Meng said that his working team had collected sandstone fragments that had been damaged by rain to restore and strengthen the foundation to prevent sand from leaking out, leading to the collapse of the door frame on both sides and making the top part shake.

Mr. Sok Meng added that the restoration of the door frame on the west side of the Bayon temple is being reassembled to the original location of the ancient structure. The renovation is the priority to prevent falls and also focuses on keeping the safety of tourists passing through this area. After completing this project, APSARA National Authority will also continue to restore the walls and pillars on the west side of the Bayon Temple.

Article: Chhay Phanny
Photos: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn