ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងបា៉រីស ប្រទេសបារាំង។ សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។
សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក៕
The 4th Inter-governmental Conference on Angkor and Sambo Prei Kuk to be held at UNESCO Headquarters
Taking advantage of the busy occasion of the 45th Session of the World Heritage Committee in Riyadh, Saudi Arabia, H.E. Dr. Hang Peou, Director General of APSARA National Authority, H.E. Phan Nadi, together with the Permanent Scientific Secretary of the ICC-Angkor and Sambo Prei Kuk Meet with H.E. Lazare Eloundou Assomo, President of the UNESCO Heritage Center to discuss the preparations for the 4th Inter-governmental Conference on Angkor to be held on 15 November 2023 at UNESCO Headquarters, Paris, France. This Inter-governmental Conference is designed to set policies and directions for strengthening the effectiveness of good governance, the conservation, and sustainable development of Angkor and Sambor Prei Kuk.
It should be noted that the ICC-Angkor was first held in 1993 in Tokyo, Japan, the second in 2003 in Paris, France, and the third in 2013 in Cambodia. In 2019, the committee was expanded to include the Sambor Prei Kuk site, renaming it the ICC-Angkor and Sambo Prei Kuk.
Share:
Our Latest News
សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលាទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ -Primary school students in Angkor receive education on how to reduce and properly dispose of waste- 26 November 2024
សិស្សបឋមសិក្សាចំនួន ៣សាលាទទួលបានការអប់រំបរិស្ថាន ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Organization ហៅកាត់ថា (JQA) អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យ សូហ្វីយ៉ា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។