ក្រោមគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ក្រោយពីបានដាក់ឱ្យដំណើរការគម្រោងដាំដើមឈើ ដែលមានឈ្មោះថា «Angkor-TotalEnergies Park» ដែលស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អស់រយៈពេល២ឆ្នាំកន្លងមក កូនឈើគ្រប់ប្រភេទចំនួនជាង ១៦០០០ដើម លើផ្ទៃដីទំហំ ៨ហិកតា បានធំលូតលាស់ល្អ និងបានប្រែក្លាយទីតាំងនេះជារមណីយដ្ឋានខៀវស្រងាត់ ស្រស់បំព្រង ម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរ និងជាកំផែងបៃតងដ៏រឹងមាំជួយការពារប្រាង្គប្រាសាទពីការខូចខាតដោយសារកត្តាអាកាសធាតុ។
Under a joint project between APSARA National Authority and TotalEnergies, after launching a tree planting project called “Angkor TotalEnergies Park” located north of Preah Khan temple in Leang Dai village, Leang Dai commune, Angkor Thom district, Siem Reap province. Over the past two years, over 16,000 trees have grown well on an area of 8 hectares and turned this place into a lush green site, a beautiful shade for tourists, and a greenery wall to protect the temple from weather factors.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ-APSARA National Authority Attends Ceremony Honoring Fallen Heroes and Commemorating the 73rd Anniversary of Cambodia’s Independence Day -09 November 2026
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ នៅវិមានរំឭកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។



