ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកៅអីនៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់នានាមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកយកកម្លាំង បំបាត់ភាពនឿយហត់នៅពេលដើរទស្សនាពីប្រាសាទមួយទៅប្រាសាទមួយ។ ពិសេសគឺទេសចរវ័យចំណាស់ ក្មេងតូចៗ និងជនពិការ អាចអង្គុយរង់ចាំ ឬអង្គុយទស្សនាប្រាសាទពីចម្ងាយបានដោយក្តីរីករាយ។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ការដំឡើងកៅអីអង្គុយនៅតាមប្រាសាទ ធ្វើឡើងដោយបានសិក្សាយ៉ាងលម្អិតទៅលើទីតាំង ចំនួនភ្ញៀវទេសចរ និងតម្រូវការរបស់ភ្ញៀវទេសចរ ដើម្បីសម្រួលដល់ការអង្គុយសម្រាកបំបាត់ភាពនឿយហត់នៅពេលដែលដើរទស្សនាប្រាសាទ។ ម្យ៉ាងទៀត ការដំឡើងកៅអីសម្រាប់ទេសចរអង្គុយសម្រាកនៅតាមប្រាសាទ ជួយកាត់បន្ថយភ្ញៀវទេសចរអង្គុយលើថ្មប្រាសាទ កាត់បន្ថយបញ្ហាកកស្ទះនៅក្នុងប្រាសាទ រួមចំណែកក្នុងកិច្ចការអភិរក្សប្រាសាទបុរាណដែលមានអាយុរាប់រយឆ្នាំមកហើយ។
លោក ទេស សុធីរ បន្តថា កៅអីដែលរៀបចំដំឡើងនៅតាមទីតាំងប្រាសាទនីមួយៗ គឺក្រោមម្លប់ឈើអាចឱ្យទេសចរអង្គុយសម្រាកលំហែគយគន់ទេសភាព និងប្រាសាទបានយ៉ាងល្អ អមជាមួយបរិយាកាសស្ងប់ស្ងាត់ បង្កើតបានអារម្មណ៍ស្រស់ស្រាយ ទទួលបានបទពិសោធន៍ល្អៗក្នុងការទស្សនានៅក្នុងរមណីយដ្ឋានអង្គរ។ អនុប្រធានរូបនេះ បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា មានគម្រោងដំឡើងកៅអីនៅតាមប្រាសាទបុរាណ និងទីតាំងចាំបាច់នានាក្នុងរមណីយដ្ឋានអង្គរ សរុបជាកៅអីចំនួន២២៥កៅអី។ ក្រុមការងារក៏បានសិក្សាអំពីបរិស្ថាន និងទីតាំងទេសភាពវប្បធម៌នីមួយៗយ៉ាងច្បាស់លាស់មុននឹងដំឡើងគ្រឿងបរិក្ខារ ដោយសិក្សាទៅលើទំហំរបស់ប្រាសាទ និងចំនួនភ្ញៀវចូលទស្សនា ដោយជ្រើសរើសយកទីតាំងយ៉ាងសមស្របមិនប៉ះពាល់ដល់ទេសភាពវប្បធម៌ ហើយថែមទាំងអាចទាក់ទាញឱ្យភ្ញៀវទេសចរអាចគយគន់ និងថតយករូបភាពបានស្អាតទៀតផង។
សូមរំឭកដែរថា នេះជាដំណាក់កាលទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានដំឡើងកៅអីនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំគ្រឿងបរិក្ខារទេសចរណ៍ មានដូចជា រៀបចំកម្រាលឈើនៅតាមវង់ទស្សនាប្រាសាទមួយចំនួន រៀបចំកម្រាលដើម្បីឱ្យភ្ញៀវទេសចរអាចទស្សនាថ្ងៃរះ និងថតរូបនៅស្រះខាងត្បូងមុខប្រាសាទអង្គរវត្ត ដំឡើងជណ្តើរឈើនៅតាមទីតាំងឡើង-ចុះក្នុងប្រាសាទមួយចំនួន ព្រមទាំងរៀបចំ ស្លាកសញ្ញាបង្ហាញប្រាប់ទិសដៅទស្សនា និងផ្ទាំងព័ត៌មានផ្សេងៗនៅតាមប្រាសាទជាដើម៕
អត្ថបទ៖ យី សុថា
រូបភាព៖ សុិន ប្រណី
In 2026, the Department of Tourism Development and Culture of the APSARA National Authority has been installing benches at important ancient temples and other necessary locations throughout the Angkor site to provide tourists with places to sit, rest, and relieve fatigue while traveling from one temple to another.
The facilities are particularly beneficial for elderly visitors, young children, and people with disabilities, who can use the benches to rest, wait, or enjoy views of the temples from a comfortable distance.
Mr. Tes Sothy, Deputy Director of the Department of Tourism Development and Culture, said the locations and number of benches were determined following detailed studies of each site, including visitor numbers, tourists’ needs, and the surrounding environment. The initiative aims to make temple visits more convenient and comfortable while also contributing to the protection of the ancient monuments.
Providing designated seating areas also helps discourage visitors from sitting directly on temple stones, reduce congestion at temple sites, and minimize potential impacts on the centuries-old structures.
Mr. Sothy explained that benches are generally placed under the shade of trees, allowing visitors to relax while enjoying the surrounding scenery and architectural beauty in a peaceful atmosphere. This provides tourists with a more comfortable and enjoyable experience when visiting the Angkor site.
In 2026, the APSARA National Authority plans to install a total of 225 benches at ancient temples and other necessary locations throughout Angkor. Before installation, the technical team carefully studies the environment, cultural landscape, temple structures, visitor numbers, and available space to select appropriate locations. The benches are positioned so that they do not negatively affect the cultural landscape while also providing visitors with opportunities to enjoy the temples and take photographs.
It should be noted that this is the second phase of the APSARA National Authority’s bench installation initiative at temples throughout the Angkor site.
In addition to installing benches, the APSARA National Authority continues to improve visitor facilities by preparing wooden platforms at viewing areas of some temples, constructing viewing platforms at the southern pond in front of Angkor Wat for sunrise viewing and photography, installing wooden stairs at certain temple access points, and providing directional signs and information boards at various temple sites.
Article by: Yi Sotha
Photos by: Sin Broney
Translation by: Net Phirun




