បាគង មានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងសៀមរាប ក្នុងតំបន់រលួស។ ប្រាសាទនេះគឺជាប្រាសាទដែលមានរាងជាសាជីពិតប្រាកដដំបូងគេបង្អស់ដែលបានកសាងឡើងនៅក្នុងចក្រភពខ្មែរ ដោយយកទម្រង់ដែលក្រុមអ្នកស្រាវជ្រាវបានប្រសិទ្ធនាមថា “ប្រាសាទភ្នំ”។ មុនសម័យប្រាសាទបាគង ទម្រង់ស្ថាបត្យកម្មប្រភេទនេះមិនទាន់បានលេចរូបរាងពេញលេញនៅឡើយទេ ហើយសូម្បីតែនៅប្រាសាទអកយំ ដែលស្ថិតនៅលើទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច ក៏ទម្រង់នេះមិនទាន់សម្រេចបានលក្ខណៈសព្វគ្រប់ទាំងស្រុងដែរ។
មុននឹងឈានចូលទៅដល់កំពែងព័ទ្ធជុំវិញដែលមានទំហំ ៤០០ ម៉ែត្រ x ៣០០ ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយជញ្ជាំងខាងក្រៅ និងកសិន្ធុដែលមានទទឹងទូលាយជាងជម្រៅនោះ យើងនឹងបានជួបប្រទះឃើញកំពែងខាងក្រៅដ៏ធំមួយទៀតដែលមានទំហំ ៩០០ ម៉ែត្រ x ៧០០ ម៉ែត្រ។ នៅក្នុងកំពែងខាងក្រៅនេះ មានសំណង់ប្រាសាទតូចៗសាងអំពីឥដ្ឋ ដែលជាប្រាសាទរណបយ៉ាងហោចណាស់ចំនួន២២។ ប្រាសាទទាំងនេះ ជាប្រាសាទរណបនៃរចនាសម្ព័ន្ធកណ្តាល ដោយសារប្រាសាទមួយចំនួនជំនួសឲ្យការបែរមុខទៅទិសខាងកើត គឺបែរមុខទៅរកប្រាសាទភ្នំនៅចំកណ្តាលវិញ ដែលមាននិមិត្តរូបជ្រៅជ្រះនៃទ្រឹស្តីលោកធាតុវិទ្យា និងរឿងរ៉ាវបាដិហារិយ៍នៃអង្គព្រះឥសូរ។
រូបចម្លាក់នាគក្បាលប្រាំពីរ ដែលលូនផ្ទាល់ដីនៅសងខាងផ្លូវដើរចូល គឺបានលេចរូបរាងឡើងជាទម្រង់លម្អស្ថាបត្យកម្មជាលើកដំបូងបង្អស់នៅទីនេះ ដែលក្រោយមកក្លាយជាបង្កាន់ដៃនាគនៅក្នុងសម័យកាលបន្តបន្ទាប់។ ប្រាសាទឥដ្ឋខ្លះ ដែលស្ថិតនៅជើងប្រាសាទភ្នំ នៅមានសល់គ្រឿងបង្គុំស្ថាបត្យកម្មឈើ (ធ្នឹមឈើ) ទ្រសំណង់ថ្ម ដ៏មានសារសំខាន់ ដ្បិតតែមានការខូចខាតដោយសារពេលវេលាយ៉ាងណាក៏ដោយ។
នៅលើជញ្ជាំងខឿននៅគ្រប់ជ្រុងទាំងបួននៃថ្នាក់លើបង្អស់នៃប្រាសាទភ្នំ បានរចនាដោយចម្លាក់ក្រឡោតទាបរៀបរាប់ពីរឿងរ៉ាវផ្សេងៗ។ បច្ចុប្បន្ន មានតែផ្ទៃចម្លាក់តូចផ្ទាំងមួយប៉ុណ្ណោះ នៅជ្រុងខាងត្បូងនៃប្រាសាទភ្នំ ក្បែរជណ្តើរឡើង ដែលនៅតែអាចមើលយល់បាន ថាជាចម្លាក់បង្ហាញពីរូបភាពទ័ពយក្ស (ទ័ពអសុរ) ស្រង់ចេញពីក្នុងរឿងមហាភារត។
យើងដឹងថា ប្រាសាទកណ្តាលសាងពីសម័យដើម ដែលស្ថាបនាលើកំពូលប្រាសាទភ្នំបានបាត់បង់ទៅហើយ។ ក្ដីកណ្តាលដែលយើងឃើញសព្វថ្ងៃនេះ គឺជាក្តីដែលកសាងឡើងវិញនៅក្នុងសតវត្សទី១២ប៉ុណ្ណោះ។ សារសំខាន់ជាប្រវត្តិសាស្រ្តនៃក្តីកណ្តាលនេះ ដែលទម្រង់រចនាសម្ព័ន្ធប្រាសាទ និងក្បូរក្បាច់ស្ថាបត្យកម្មដ៏ល្អនេះ បានក្លាយជាប្រភពគំនិត និងជាគំរូស្ថាបត្យកម្មដ៏សំខាន់ដែលលោកតា វណ្ណ ម៉ូលីវណ្ណ បានយកទៅច្នៃប្រឌិតស្ថាបនា “វិមានឯករាជ្យ” នៅរាជធានីភ្នំពេញ។
ប្រាសាទបាគងត្រូវបានឆ្លងនិងប្រកាសឧទ្ទិសកុសលពីរឆ្នាំបន្ទាប់ពីប្រាសាទព្រះគោ គឺនៅក្នុងឆ្នាំ៨៨១នៃគ.ស។ ប្រាសាទបាគងជាប្រាសាទរាជ បានសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រដ៏សំខាន់នៃប្រវត្តិសាស្រ្តអង្គរនៅចុងសតវត្សទី៩។
បន្ថែមពីលើនេះ នៅក្នុងបរិវេណប្រាសាទបាគង ក៏មានវត្តអារាមព្រះពុទ្ធសាសនាថេរវាទដែលបានកសាងឡើងតាំងពីសម័យកណ្តាលមកម៉្លេះ។ សំណង់វត្តអារាមនៅក្បែរប្រាសាទបុរាណនេះ គឺជាតឹកតាងប្រវត្តិសាស្ត្រយ៉ាងសំខាន់ដែលបញ្ជាក់ថា តំបន់អង្គរមិនដែលត្រូវបានបោះបង់ចោលទាំងស្រុង ឬរស់នៅក្នុងភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការបន្តរស់នៅរបស់សហគមន៍មនុស្ស និងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញសាសនាមកព្រះពុទ្ធសាសនាថេរវាទ ដែលបានបន្តវេនជំនឿ និងវត្តមានប្រពៃណីសាសនាយ៉ាងគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអ្នកស្រុកជុំវិញនិងប្រាសាទ តាមរយៈការរៀបចំពិធីបុណ្យទាន និងកិច្ចពិធីជំនឿផ្សេងៗ បានធ្វើឱ្យប្រាសាទបុរាណមួយនេះបន្តមានជីវិតនៅក្នុងដួងចិត្តនៃសហគមន៍មូលដ្ឋានរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ សឿន ប៊ុនស៊រ
Bakong Temple is located about 15 kilometers southeast of Siem Reap in the Roluos region. It is considered the first fully developed pyramid-shaped temple of the Khmer Empire, representing an architectural form that researchers have termed the “mountain temple.” Before Bakong, this architectural concept had not yet reached its full development. Even at Ak Yum Temple, located on the southern dike of the West Baray, the mountain-temple form had not yet achieved its mature expression.
Before reaching the main enclosure, measuring approximately 400 meters by 300 meters and surrounded by an outer wall and a moat that is wider than it is deep, visitors encounter another large enclosure measuring approximately 900 meters by 700 meters. Within this outer enclosure are at least 22 smaller brick temples. These satellite temples surround the central sanctuary, and some are oriented toward Bakong rather than toward the east. Their arrangement reflects the religious and cosmological symbolism associated with the temple, including concepts of elemental energy and the worship of the god Shiva.
The seven-headed naga sculptures extending along both sides of the entrance causeway are among the earliest examples of this architectural ornament. They later developed into the distinctive naga balustrades that became a characteristic feature of Khmer temple architecture in subsequent periods.
Several brick temples at the foot of Bakong still preserve traces of important wooden architectural elements, including wooden beams that once supported the stone structures. Although these elements have suffered considerable deterioration over time, their remains provide valuable evidence of the original construction techniques used at the site.
The walls at the four corners of the upper levels of Bakong once featured low-relief carvings depicting various stories. Today, only a small portion of one carving on the southern side, near the staircase, remains visible. It is believed to depict an Asura army from the Mahabharata.
The original central sanctuary, which once stood at the summit of the temple-mountain, has disappeared. The central shrine visible today was rebuilt in the 12th century. Its historical and architectural importance extends beyond the Angkor period: its form and refined architectural design are considered to have inspired the renowned Cambodian architect Vann Molyvann in his design of the Independence Monument in Phnom Penh.
Bakong was consecrated in 881 AD, two years after the consecration of Preah Ko Temple. It was a royal temple constructed under the reign of King Indravarman I, one of the important rulers in the history of the Angkor period during the late 9th century.
Beyond its ancient architectural significance, the Bakong complex also contains a Theravada Buddhist monastery established during the post-Angkor period. The continued presence of the monastery and surrounding community provides important historical evidence that the Angkor region was never completely abandoned or left without human settlement.
Instead, Bakong demonstrates the continuity of community life and the transformation of religious traditions—from Hinduism during the Angkor period to Theravada Buddhism in later centuries. This religious continuity has continued to the present day. Through festivals, religious ceremonies, and the close relationship between local communities and the temple, Bakong remains not only an ancient monument but also a living part of the cultural and spiritual life of the surrounding community.
Article by: Office of Communication
Photos by: Soeun Bunsor
Translation by: Net Phirun




