Sunday, August 16, 2026
Latest:

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើមក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ -APSARA National Authority and Siem Reap City Administration Plant 600 Trees in Kravan Village, Sangkat Nokor Thom-​ 05 June 2026

Share Post:

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន ៦០០ដើម នៅទីតាំងចំនួន៨ផ្សេងគ្នា ក្នុងភូមិសាស្រ្តភូមិក្រវ៉ាន់ សង្កាត់នគរធំ។ ការដាំកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការស្តារគម្របព្រៃឈើ​ឡើងវិញក្នុ​ងតំបន់រមណីយដ្ឋានអង្គរ។

ពិធីដាំកូនឈើនេះដែរមានការចូលរួមពីលោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានប្រមាណ ៧៥នាក់។

សូមជម្រាបថា កូនឈើដែលដាំក្នុងពិធីខាងលើរួមមាន ដើមយាង ឬឈើទាលចំនួន ១០០ដើម កូនឈើកកោះ ១០០ដើម កូនឈើគគីរ ចំនួន ១០០ដើម កូនឈើច្រេស ចំនួន ២០០ដើម
និងកូនឈើរំដួល ចំនួន ១០០ដើម៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានសណ្តាប់ធ្នាប់

On the morning of June 5, 2026, the APSARA National Authority, in collaboration with the Siem Reap City Administration, planted 600 trees at eight different locations in Kravan Village, Sangkat Nokor Thom. The initiative is part of ongoing efforts to restore forest cover within the Angkor area.

The tree-planting program was attended by Mr. Ley Kimsy, Deputy Director of the Public Order Department of the APSARA National Authority, and Mr. Hai Yang, Deputy Governor of Siem Reap City. Approximately 75 officials and staff members from the APSARA National Authority and local authorities also participated in the event.

A total of 600 trees were planted during the ceremony, including 100 teal trees, 100 kakos trees, 100 kaki trees, 200 chres trees, and 100 rumduol trees.

Article and Photos: Department of Public Order
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn