Day: April 2, 2026

Archeological Research​ & ConservationNewsNews 2026

ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ -APSARA National Authority Researchers Study Ceramic Kilns at Kok Pnov-​ 02 April 2026

គោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។ តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃ​មានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង​ និងខ្លះ​មាន​ស្រទាប់​រលោង​។

Read More