តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធរូបវ័ន្តជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្លូវបេតុងថ្មីចំនួនពីរខ្សែ ដែលទេីបនឹងស្ថាបនាថ្មីនេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វេីដំណេីរ ក៏នឹងរួមចំណែកកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរ។ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្លូវចាក់បេតុងចំនួន២ខ្សែនៅក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុប៣០១០ម៉ែត្រ បានបើកឱ្យទេសចរ និងប្រជាពលរដ្ឋទូទៅអាចប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។
ផ្លូវបេតុងដែលមានទទឹង៦ម៉ែត្រ និងកម្រាស់២០សង់ទីម៉ែត្រនេះ គឺមួយខ្សែប្រវែង២១៨០ម៉ែត្រ ចេញពីមុខខ្លោងទ្វារដីឆ្នាំងនៃអតីតក្រុងអង្គរធំ កែងនិងផ្លូវទិសខាងជើងប្រាសាទព្រះខ័ន ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឆ្ពោះទៅដល់ផ្លូវបំបែកទៅឃុំពាក់ស្នែងនៃស្រុកអង្គរធំ និងមួយខ្សែទៀតប្រវែង៨៣០ម៉ែត្រ ចេញពីស្ពានក្រាំងក្រូច ឆ្ពោះទៅភូមិថ្នល់បណ្ដោយនៃឃុំព្រះដាក់ស្រុកបន្ទាយស្រី។
ឯកឧត្តម ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី៣១ ខែមីនា ថាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងទាំងពីរខ្សែនេះ គឺមានប្រយោជន៍ជាច្រើន ដូចជា ការជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅមុខប្រាសាទព្រះខ័នខាងលិច ផ្តល់ជម្រើសបន្ថែមក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិការបស់ពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ទៀតថា លើសពីផលប្រយោជន៍ខាងលើនេះ ផ្លូវបេតុងទាំងពីរខ្សែនេះក៏នឹងរួមចំណែកផ្ដល់បទពិសោធន៍ថ្មីដល់ដំណើរទស្សនាក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា លេីការរៀបចំហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធ ក្នុងគោលដៅត្រៀមខ្លួនឱ្យបានរួចរាល់ ដេីម្បីទទួលទេសចរក្នុងបរិមាណច្រេីនលាននាក់ អាចនឹងលេីសជាងមុនសម័យកូវីដ១៩ ជាពិសេស នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រសេីរឡេីងនាពេលខាងមុខ។
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈេី និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកផ្លូវថ្នល់ ឱ្យដឹងថា ការកសាងផ្លូវបេតុងនៅមុខខ្លោងទ្វារដីឆ្នាំងនេះឡើង គឺធ្វើនៅលើផ្លូវចាស់ឱ្យក្លាយទៅជាផ្លូវថ្មីឡើងវិញ។ ក្នុងទស្សនៈជួយសម្រួលដល់ចរាចរណ៍ប្រចាំថ្ងៃផង និងជួយកែលម្អសោភ័ណភាពទីក្រុងបុរាណផង។ លោក សុខ សូសិលា សង្កត់ធ្ងន់ថា នៅរៀងរាល់រដូវបុណ្យទាន អាជ្ញាធរជាតិអប្សរា តែងសម្គាល់ឃើញផ្លូវចន្លោះពីមុខខ្លោងទ្វារដីឆ្នាំងរហូតផ្លូវខាងលិចប្រាសាទព្រះខ័ន តែងស្ទះចរាចរណ៍។ ដោយសារតែមើលឃើញបញ្ហាទាំងនេះហើយ ទើបថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រៀបចំកែលម្អជាផ្លូវថ្មីនេះឡើង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ទេសចរ និងពលរដ្ឋក្នុងតំបន់ត្រូវធ្វើដំណើរចាំបាច់ទៅមន្ទីរពេទ្យ ក្នុងករណីមានអ្នកជំងឺ ឬស្រ្តីមានផ្ទៃពោះសង្គ្រោះទាន់វេលា។
អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងស្ដារផ្លូវថ្នល់ឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានកាន់តែប្រសើរឡើង។ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកសាង និងកែលម្អផ្លូវថ្នល់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ សរុបប្រវែងជាង២១២គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំងនោះ មានប្រភេទជាផ្លូវដីក្រហម ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម៕
អត្ថបទ: យី សុថា
រូបភាព: រដ្ឋ ផល្លីន និង សឿន ប៊ុនស៊រ
The APSARA National Authority continues to strengthen infrastructure in the Angkor area with the official opening of two newly rehabilitated roads on April 1, 2026. With a combined length of 3,010 meters, these roads aim to enhance visitor safety, reduce traffic congestion, and improve the daily lives of local communities.
Both roads are 6 meters wide and 20 centimeters thick. The first stretches 2,180 meters from Dei Chnang Gate (the northern gate of Angkor Thom), along the northern road of Preah Khan Temple in Nokor Krao Village, Sangkat Kok Chak, Siem Reap City, connecting to the crossroads leading to Peak Sneng Commune, Angkor Thom District. The second road measures 830 meters, linking Krang Kroch Bridge to Thnal Bondoy Village in Preah Dak Commune, Banteay Srei District.
According to H.E. Chum Sopheakmakara, Deputy Director-General and spokesperson of APSARA, the new roads will help ease congestion—particularly along the western road of Preah Khan Temple—while offering safer and more efficient travel options. They also provide visitors with an enhanced experience when exploring the Angkor site, aligning with APSARA’s long-term strategy to accommodate growing tourism in the post-pandemic period.
Sok Soseila, Deputy Director of the Infrastructure Department, noted that the project involved upgrading existing roads to improve both functionality and the landscape of the ancient city. He highlighted that traffic congestion is common during major Buddhist festivals, especially near Dei Chnang Gate and Preah Khan Temple. The new roads will help alleviate these issues and ensure quicker access for emergency situations, including transporting patients and pregnant women.
To date, APSARA has constructed and rehabilitated over 212 kilometers of roads within the Angkor area, including gravel, paved, and concrete roads—demonstrating its ongoing commitment to sustainable infrastructure and heritage preservation.
Article by Yi Sotha
Photos by Rath Phallin and Soeun Bunsor
Translation by Net Phirun




