Thursday, June 4, 2026
Latest:

ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ មានភាពរឹងមាំ និងមានសោភ័ណភាពគួរឱ្យទាក់ទាញ ក្រោយពេលអ្នកជំនាញការនៃអាជ្ញាធរជាតិអប្សរាបានជួសជុល និងពង្រឹងឡើងវិញ-The Eastern Causeway of the Beng Mealea Temple Becomes Strong and Attractive After Restoration -​ 18 February 2026

Share Post:

ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា  ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាលនេះសាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។ អ្នកជំនាញរូបនេះបញ្ជាក់ថា ក្រោយពេលជួសជុលស្ពានហាលនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ពន្ធស្ពានហាលជាបន្តទៀត។ ក្រុមការងារបានបង្ហាញការសប្បាយរីករាយក្នុងការរួមចំណែកជួសជុលមរតកដូនតា ជាប្រវត្តិសាស្ត្រមួយថ្មី និងបានទាក់ទាញទេសចរមកទស្សនាប្រាសាទបេងមាលាបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ក្នុងដំណាក់កាលទី១ មានប្រវែងបណ្តោយ១០០ម៉ែត្រ ទទឹង១៣ម៉ែត្រ ដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទ៖ យី សុថា
រូបភាព៖ ស៊ិន ប្រណី

After many months of dedicated restoration work, the Eastern Causeway of Beng Mealea Temple has regained its strength and beauty. The restoration included the careful repair and reinstallation of the Naga balustrades, beams, and pillars, all of which were returned to their original positions. The project has also restored the water drainage system, allowing water to flow naturally through the causeway once again.

Today, visitors can admire the Eastern Causeway in its full architectural form—especially the striking Naga balustrades on both sides, a remarkable feature that had been lost for hundreds of years due to severe damage and deterioration.

Mr. Leu Channora, an archaeologist from the APSARA National Authority, stated that the causeway had deteriorated to the point of nearly losing its original shape. Thanks to the restoration efforts, it has now become structurally stable and visually impressive. He added that following the completion of the restoration, the APSARA National Authority has continued to prioritize regular maintenance and inspections, including the removal of grass and invasive plants to prevent further damage to the structure.

The restoration team expressed their pride and happiness in contributing to the preservation of Cambodia’s ancestral heritage, marking a new chapter in the history of Beng Mealea Temple and enhancing its attractiveness to both national and international tourists.

The first phase of the restoration project covers 100 meters in length and 13 meters in width. This initiative is a collaborative effort between the APSARA National Authority and the Mekong-Lancang Special Fund of the People’s Republic of China.

Article by Yi Sotha
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn