Monday, August 17, 2026
Latest:

អាជ្ញាធរជាតិអប្សរាបន្ត បើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាបាគង-APSARA National Authority Continues Heritage Education Training for Students at Bakong Primary School -​ 16 January 2026

Share Post:

ដើមឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរាបានបន្តសកម្មភាព វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ។

លោក អ៊ុន មណីនីតា តំណាងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីអប់រំបេតិកភណ្ឌនេះ គឺជាការផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធ៌ម-ប្រវត្តិសាស្ត្រ អង្គរ បានយល់ដឹង នូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្តុះគំនិតកុមារ ឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធ៌ម ឱ្យចេះស្រឡាញ់ ជាពិសេស កុមារអាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួន លើការថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។
លោកបានបន្តថា ក្នុងកម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ឆ្នាំសិក្សាថ្មី បានបែងចែកការបង្រៀនជា២ផ្នែក គឺបង្រៀនក្នុងថ្នាក់ឱ្យយល់ដឹងពីមូលដ្ឋាន នៃបេតិកភណ្ឌវប្បធម៌ និងបង្រៀនក្រៅថ្នាក់ គឺនាំសិស្សទៅសិក្សាស្ថានភាពជាក់ស្តែង នៅតាមប្រាសាទឬរមណីយដ្ឋានវប្បធម៌នានាក្នុងតំបន់អង្គរ។
លោក លុយ ឆន ជំទប់ទី១ ឃុំបាគង និងជាសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀន បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ចំពោះវគ្គបណ្តុះបណ្តាលស្តីពី បេតិកភណ្ឌដល់សិស្សានុសិស្ស នៅក្នុងមូលដ្ឋានលោក ព្រោះនេះជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាប ជាអតីតរាជធានីពីបុរាណ មានប្រាង្គប្រាសាទ និងបុរាណវត្ថុជាច្រើន ដែលត្រូវថែរក្សានិងការពារ។
សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក អាជ្ញាធរជាតិអប្សរា សហការជាមួយដៃគូរនានា បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ៕
អត្ថបទនិងរូបភាព៖ហាប់ គឹមអាន

In early 2026, the APSARA National Authority continued its heritage education training program for students living in the Angkor heritage area. On the morning of January 16, 2026, in cooperation with local authorities, APSARA organized a heritage education training session for Grade 5 students at Bakong Primary School in Bakong Commune, Prasat Bakong District.

Mr. Un Moninita, a representative of the APSARA National Authority, said the heritage education program provides an important opportunity for children who are born and living within the Angkor site to gain a better understanding of their cultural heritage. The program aims to cultivate students’ awareness of the value of cultural heritage, foster a sense of love and responsibility toward it, and encourage them to become future role models in their communities for preserving, protecting, and managing cultural heritage.

He added that the heritage education program for the new academic year is divided into two components: classroom-based lessons that introduce the basic concepts of cultural heritage, and outdoor learning activities that take students to study real situations at temples and cultural sites throughout the Angkor region.

Mr. Luy Chhon, First Deputy Chief of Bakong Commune and a member of the school management committee, welcomed and strongly supported the training course. He emphasized that heritage education is a fundamental foundation for students to understand archaeology, particularly as Siem Reap was a former ancient capital rich in temples and archaeological sites that require ongoing preservation and protection.

Since 2007, the APSARA National Authority, in collaboration with various partners, has been organizing heritage education training programs for students living in heritage areas, with the goal of nurturing the next generation’s understanding and commitment to heritage conservation.

Article by the Office of Communication
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn