Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីអប់រំបរិស្ថានដល់សិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាចំនួន៣ ក្នុងតំបន់រមណីយដ្ឋានអង្គរ – APSARA National Authority Organizes Environmental Education Program for Students at Three Primary Schools in the Angkor Site -​ 25 November 2025

Share Post:

សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យសូហ្វីយ៉ា ចាប់ពីថ្ងៃទី២៥ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយការប្រើប្រាស់សំរាម រួមនិងដំណោះស្រាយជាដើម។ល។
ការអប់រំបរិស្ថានចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ ព្រោះវាជាគ្រឹះសម្រាប់ការអប់រំ ដោយឱ្យយល់ពីបញ្ហាទាំងអស់ នោះពួកគេនឹងងាយចាប់បាន និងយល់ពីផលប៉ះពាល់បរិស្ថាន។

ប្រធានបទសំខាន់ៗសម្រាប់ការអប់រំកុមារទាក់ទងនឹងបរិស្ថាននេះ ដំបូងឱ្យក្មេងទាំងនោះយល់ដឹង តើអ្វីជាសំរាមជាមុនសិន និងថាតើរាល់ថ្ងៃពួកគេបានធ្វើអ្វីខ្លះទាក់ទងនឹងបរិស្ថាន?។

សាលាបឋមសិក្សាចំនួន៣ ដែលត្រូវបានជ្រើសរើសជាសាលាគំរូសម្រាប់អនុវត្តន៍គម្រោងលើកនេះមានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាត្រពាំងស្វាយ។ គម្រោងនេះ បានប្រមូលសិស្សទាំង៣ថ្នាក់បញ្ចូលគ្នា មានសិស្សថ្នាក់ទី៤,៥ និងទី៦ ដើម្បីបង្រៀនពីមេរៀនបរិស្ថានផ្សេងៗ ហើយពួកគេនឹងឆ្លងកាត់ការអនុវត្តផ្ទាល់ជាមួយគ្រូបន្ទុកថ្នាក់បន្ថែមទៀត៕

អត្ថបទ ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា,ភោគ ជា

Students in grades 4, 5, and 6 from the Angkor site participated in an environmental education program held from 25 to 27 November 2025. The initiative is a collaborative effort between the APSARA National Authority, Japan Quality Assurance (JQA), the Ministry of Education, Youth and Sports, and Sophia University.

The program provided students with knowledge on waste management, including the definition and sources of garbage, methods to reduce waste consumption, and practical solutions to environmental challenges. Educators emphasized that environmental education for children is essential, as it forms the foundation for lifelong awareness and understanding. By recognizing environmental issues early, students are better equipped to comprehend the impacts and contribute to positive change.

Key topics introduced to the children included understanding what waste is and identifying their daily habits that affect the environment.

Three primary schools—Kok Kreul Primary School, Daun Aw Primary School, and Trapeang Svay Primary School—were selected as model institutions for this phase of the project. Students from all three grade levels took part in a variety of environmental lessons and will continue to apply their learning through hands-on activities with guidance from their teachers.

Article by Chhay Phanny
Photos by Yi Sotha and Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn