Thursday, June 4, 2026
Latest:

អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញដឹកនាំកិច្ចប្រជុំ អំពីការងារគ្រប់គ្រងទូទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា -Director-General Leads Meeting on General Management Work for APSARA National Authority Leaders and Officials-​ 23 October 2025

Share Post:

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា ដើម្បីតាមដានការងារ និងចង្អុលបង្ហាញអំពីផែនការការងារនាពេលអនាគត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក ក៏បានផ្តល់អនុសាសន៍ណែនាំជំរុញឱ្យមានការទទួលខុសត្រូវខ្ពស់នៅតាមនាយកដ្ឋាន ក៏ដូចជាពង្រឹងនូវសាមគ្គីភាព ភាពប្រទាក់ក្រឡារវាងនាយកដ្ឋាននីមួយៗ ដើម្បីឱ្យការងារមានដំណើរការដោយរលូនទទួលបានប្រសិទ្ធភាពខ្ពស់៕

On October 22, 2025, H.E. Dr. Hang Peou, Director-General of the APSARA National Authority, led a meeting with Deputy Director-Generals, Department Heads, and relevant experts to review ongoing tasks and discuss future work plans.

During the meeting, H.E. Dr. Hang Peou provided guidance and recommendations to promote greater responsibility within departments, strengthen unity, and enhance coordination among all units to ensure smooth operations and achieve high efficiency in the Authority’s work.

Share:

Facebook
Twitter
Pinterest
LinkedIn