នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា។
On the morning of July 8, 2025, at UNESCO Headquarters in Paris, France, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, Head of the Royal Cambodian Delegation to the 47th session of the UNESCO World Heritage Committee, met with Mr. Ernesto Renato Ottone Ramirez, Deputy Director-General of UNESCO in charge of Culture, and Mr. Lazare Eloundou Assomo, Director of the World Heritage Center, to discuss some important works related to the conservation and development of Cambodia’s World Heritage sites, as well as other works related to Cambodia’s heritage sector.




