អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន ដាំដើមឈើចំនួន១ម៉ឺនដើម នៅរមណីយដ្ឋានអង្គរ -APSARA National Authority and AEON Environmental Foundation Collaborate to Plant 10,000 Trees at Angkor Site -​ 06 July 2025

Share Post:

កាលពីថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន (AEON Environmental Foundation) បានរួមគ្នាដាំដើមឈើលើកទី១ ចំនួន១ម៉ឺនដើម ក្នុងផ្ទៃដីទំហំ៥ហិកតា លើផ្ទៃដីសរុបទំហំ១៨ហិកតា សម្រាប់រយៈពេល៥ឆ្នាំ នៃគម្រោងឧទ្យានធម្មជាតិអង្គរ-អ៊ីអន (ANGKOR – AEON NATURE PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ ក្នុងការរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម អាត់ស៊ីស៊ិ អ៊ីណូ (Atsushi Ueno) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ណាអូយ៉ា អូកាដា (Naoya  Okada) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារពលកររបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ព្រមទាំងអ្នកស្ម័គ្រចិត្តខ្មែរ-ជប៉ុន សរុបចំនួនជាង ៨០០នាក់។

សូមបញ្ជាក់ជូនថា ក្រៅពីការងារអភិរក្ស ជួសជុលប្រាសាទបុរាណ ចាប់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃ បានជិត៣លានដើម។ ដោយឡែកក្នុងឆ្នាំ២០២៤ កន្លងទៅនេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយដៃគូឯកជន និងស្ថាប័នរដ្ឋនានា ដាំកូនឈើចម្រុះក្នុងរមណីយដ្ឋានអង្គរ បានចំនួនជិត៧ម៉ឺនដើម៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន,ភោគ ជា

On July 5, 2025, the APSARA National Authority, in collaboration with the AEON Environmental Foundation, initiated a significant tree-planting effort by planting the first 10,000 trees within a five-hectare area as part of the Angkor – AEON NATURE PARK project. This initiative, located north of Baray Neak Poan, aims to enhance the preservation and protection of both heritage and the environment, while also benefiting the local community and promoting tourism in the Angkor World Heritage Site.

The event was attended by notable figures including Lok Chumteav Longdy Sanara, Secretary of State and representative of H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the APSARA National Authority; H.E. Mr. Atsushi Ueno, Ambassador of Japan to Cambodia; and Mr. Naoya Okada, Member of the Board of Directors of the AEON Environmental Foundation. Over 800 participants were present, including representatives from the Siem Reap Province administration, APSARA National Authority officials, local authorities, students, and Cambodian-Japanese volunteers.

Since its establishment in 2004, the APSARA National Authority has been dedicated to environmental conservation efforts, having planted nearly three million trees within Angkor Park and distributing them freely to the public. In 2024 alone, the Authority collaborated with private partners and state institutions to plant approximately 70,000 trees in the Angkor site.

Article by Chhay Phanny 
Photos by Hap Kim An, Phouk Chea 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn