Friday, December 27, 2024
Latest:

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ »ដល់មន្ត្រី បុគ្គលិកតាមនាយកដ្ឋានជំនាញ-APSARA National Authority Launches Training Course on “Skills for Conservation and Analysis of Ceramics”- 21 October 2024

Share Post:

សិក្ខាកាមចំនួន២០រូប ជាមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ លើវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ » ចំនួន៣ថ្ងៃ កាលពីពេលកន្លងទៅថ្មីៗនេះ។ វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ជូនដល់អ្នកដែលធ្វើការផ្នែកអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ មកពីនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្ទេរចំណេះដឹង និងជំនាញពាក់ព័ន្ធ នឹងមូលដ្ឋានគ្រឹះពិនិត្យដីភាជន៍ បច្ចេកទេសផលិតភាជន៍ ដុតភាជន៍ ពិនិត្យសីតុណ្ហភាព និងប្រភពព័រសឺឡែន ព្រមទាំងការងារអភិរក្សមួយចំនួនទៀត ដែលទាក់ទងនិងបច្ចេកទេសអភិរក្សភាជន៍ជាដើម៕

Recently, 20 officers from the APSARA National Authority successfully completed a three-day training course focused on “Skills for Conservation and Analysis of Ceramics.” This initiative was organized by the Department of Research, Training, and Communication, targeting professionals engaged in the conservation and analysis of ceramics from various departments, including the Department of Conservation of Monuments and Preventive Archaeology, the Department of Tourism Development and Culture, and the Preah Norodom Sihanouk-Angkor Museum.

The primary goal of this training was to impart essential knowledge and skills related to ceramic inspection, production techniques, testing methods, temperature regulation, and the identification of porcelain sources. Additionally, participants gained insights into various conservation practices relevant to ceramic preservation.

Article and Photos: Department of Research, Training, and Communication 
Article Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn