ក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជិត៣០នាក់ កំពុងមមាញឹកកាត់សម្អាតស្មៅ និងរុក្ខជាតិតូចៗនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីរក្សាឱ្យបានសោភ័ណភាពស្រស់ស្អាតគ្រប់ពេលវេលា។ ការសម្អាតនោះទៀតសោត គឺត្រូវប្រើប្រាស់ឧបករណ៍សម្អាតទៅតាមស្ថានភាពដី ទីតាំង និងស្មៅ ឬរុក្ខជាតិទាំងនោះ ដើម្បីឱ្យការសម្អាតមានប្រសិទ្ធិភាព។
បើទោះបីមានការសម្អាតជាប្រចាំ ក៏មានឃើញការទុកដាក់សំរាមមិនបានត្រឹមត្រូវនៅឡើយ។ ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សារធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមថែរក្សាបរិស្ថាន និងអនាម័យល្អនៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ចៀសវាង ការដើរជាន់ស្មៅនៅកន្លែងហាមឃាត់ ចោលសំរាមពាសវាលពាសកាលដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ល្អ និងការខិតខំរបស់អាជ្ញាធរជាតិអប្សរា៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
The APSARA National Authority’s environmental team’s efforts in cleaning and maintaining the Angkor site not only contribute to its beauty but also raise its overall value. The meticulous work of cutting grass and removing small plants in front of Angkor Wat showcases the dedication to preserving this historical and cultural treasure.
Despite the team’s continuous efforts, littering remains an issue that detracts from the site’s cleanliness and order. The APSARA National Authority emphasizes the importance of public cooperation, urging both local and international visitors to be mindful of their actions and help maintain good hygiene within the Angkor site.
Article: Yi Sotha
Photos: Phouk Chea
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

