អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។
មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៏«រំលឹកគុណអង្គរ» នាពេលនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី៣០ឆ្នាំនៃការចុះរមណីយដ្ឋាអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២-ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈនិងវប្បធម៌ជាច្រើនទៀត ដែលជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។
ក្នុងឱកាសនោះដែរលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការរំលឹកមួយទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើនដើម្បីការពារអង្គរ ឱ្យបានគង់វង្សបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នាដែលជាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយគឺជាអ្នកស្នងមត៌កទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេនថែរក្សាអង្គរតទៅទៀត។ បេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌គឺជាបេតិកភណ្ឌអរូបិយរបស់ជាតិយើង ហើយអង្គរគឺជារតនៈសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ ហើយព្រឹត្តិការណ៏រំលឹកគុណអង្គរនេះ យើងនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃការប្រារព្ឋព្រឹត្តិការណ៍រំលឹកគុណអង្គរ(គឺថ្ងៃទី១៤ដល់១៦ខែធ្នូឆ្នាំ២០២២) ក្រៅពីការប្រារព្ឋពិធីសាសនា អាជ្ញាធរជាតិអប្សរានៅបានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនទៀត ដូចជា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល៣០ឆ្នាំ របស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៏ដោយចីរភាពរមណីយដ្ឋានអង្អរ រៀបចំការទស្សនានៅតាមការដ្ឋាន និងសារមន្ទីររបស់អាជ្ញាធរជាតិអប្សរា ជូនភ្ញៀវទេសចរ និងសាធារណជនចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ ពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា និងពេលរាត្រីមាន ការសម្ដែងសិល្បៈជូនសាធារណជន ទស្សនាកម្សាន្តផងដែរ ៕
APSARA National Authority holds a religious ceremony to open the “Thanks Angkor Event” with the participation of 130 monks in front of Angkor Wat on 14 December 2022. This ceremony is presided over by Deputy Prime Minister Men Sam An, Minister of National Assembly-Senate Relations and Inspection, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine-Arts, President of the Board of APSARA National Authority, H.E. Dr. Hang Peou, Director General of APSARA National Authority as well as government officials at all levels, national and international tourists.
Speaking at the opening ceremony of the Thanks Angkor Event, H.E. Dr. PHOEURNG Sackona stated that this event is held to celebrate the 30th anniversary of the inscription of Angkor in the UNESCO World Heritage List,14 December 1992 – 14 December 2022, as well as to commemorate the ancestors of all generations, kings of all generations who built temples and left a wealth of artistic and cultural heritage. Many more are of social and economic benefit to the people of Cambodia in the past, now, and in the future.
On that occasion, H.E. Dr. Men Sam An, Deputy Prime Minister, Minister of National Assembly-Senate Relations and Inspection, High Representative, Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, said that this event is a reminder to all Cambodians to remember the merits of our Cambodian ancestors who sacrificed a lot to protect Angkor for the next generation of Cambodians. Angkor heritage can not be forgotten because culture is the intangible heritage of our nation and Angkor is a priceless treasure.
It should be noted that this Thanks Angkor Event will be held on 14 December every year.
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។