Sunday, May 26, 2024
Latest:

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួង ប្រុងពលី បើកការដ្ឋានជួសជុលចម្លាក់សត្វមករ-APSARA National Authority holds a religious ceremony to start the ancient Makara statue restoration project 02 December 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន ប្រព្រឹត្តទៅតាមទំនៀមបុរាណ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក លោកជំទាវ ឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួង ពិធីប្រុងពលីបើកការដ្ឋានជួសជុលចម្លាក់សត្វ មករ ស្ថិតនៅភូមិទឹកលិច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ការរៀបចំពិធីបួងសួង ប្រុងពលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាការជួសជុលចម្លាក់សត្វ មករ នៅទំនប់ទឹកមុជ ខាងត្បូងឆៀងខាងកើតជួរភ្នំគូលែន ឱ្យរួចផុតពីហានិភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក ហាប់ គឹមអាន

The religious ceremony is organized by APSARA National Authority in cooperation with the private sector, with the participation of H.E. Mr. Yit Chandaroath, Deputy Director-General, representative of H.E. Dr. Hang Peou, Director General of APSARA National Authority, Lokchumteav Neang Visakha Sieng Chanheng, President of Heng Development Company, and local authorities for the ancient Makara statue restoration project in Teuk Lech village, Beng Mealea commune, Svay Leu district, Siem Reap province on 02 December 2022.

This ceremony asks for permission from the sacred spirits at that place to take care of the restoration team and to avoid the risk as well as to finish this work successfully for future generations.

Article: Chhay Phanny

Photos: Mr. Hab Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn