ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០២២ លើកទី២៧ ប្រព្រឹត្តទៅនៅរមណីយដ្ឋានអង្គរ-The 27th Angkor Wat International Half Marathon 2022 held at the Angkor site-04 December 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០២២ លើកទី២៧ បានចាប់ផ្តើមសាជាថ្មីនៅលើទឹកដីអង្គរ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានអ្នកចូលរួមជាជនជាតិខ្មែរ និងបរទេសជាច្រើនប្រមាណជិត៨ពាន់នាក់ មកពី៦៩ប្រទេស ជុំវិញពិភពលោក។ អញ្ជើញចូលរួម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ដែរថា ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ក្នុងគោលបំណងសំខាន់ ក្រៅពីការបំផុសកីឡានេះដល់ប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាព និងរួមចំណែកវិស័យទេសចរណ៍ រួមទាំងផ្សព្វផ្សាយតំបន់បេតិកភណ្ឌពិភពលោក មានប្រាង្គប្រាសាទនៃតំបន់អង្គរ ក៏ដើម្បីផ្សារភ្ជាប់មនុស្សធម៌ដោយការស្វែងរកមូលនិធិកាកបាទក្រហម មន្ទីរពេទ្យគន្ធបុប្ផា អង្គការសប្បុរសជាតិ និងអន្តរជាតិនានានៅកម្ពុជា។ ម្យ៉ាងទៀត ក៏ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ខាងមុខ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក សេង សុធារ៉ា

The 27th Angkor Wat International Half Marathon 2022 held at the Angkor site

The 27th Angkor Wat International Half Marathon 2022 is held at the Angkor site on 04 December 2022, with nearly 8,000 Cambodian and foreign participants from 69 countries. This event is presided over by H.E. Dr. Thong Khon, Minister of Tourism, Chairman of the National Olympic Committee of Cambodia, Mr. Seng Sotheara, Director of the Department of Tourism Development and Culture, Representative of H.E. Dr. Hang Peou, Director General of APSARA National Authority, H.E Ing Kim Leang, Deputy Governor of Siem Reap and other relevant authorities.

It should be noted that this international half marathon is held every year in Siem Reap for the main purpose of inspiring people to play sports for health and contributing to tourism, including promoting the Angkor World Heritage site that also connects humanitarian by seeking Red Cross funds, Kantha Bopha Children Hospital, and national and international charities in Cambodia. In addition, to promote the historical events of the upcoming SEA Games and ASEAN Para Games in Cambodia 2023.

Article: Mr. Yi Sotha
Photos: Seng Sotheara

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn