Saturday, May 25, 2024
Latest:

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍«រំលឹកគុណអង្គរ»-The Director-General of APSARA National Authority monitors the sites to hold the event of “Angkor Thanksgiving”-26 November 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី និងអ្នកជំនាញតាមផ្នែក បានចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ។
នាឱកាសនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះមើលទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍ខាងលើ រួមមាន នៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរី។
ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំប្រារព្ធចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈនៅពេលរាត្រី៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
….
The Director-General of APSARA National Authority monitors the sites to hold the event of “Angkor Thanksgiving”
On 26 November 2021, H.E Dr.Hang Peou, the Director-General of APSARA National Authority, led a working team to monitor some sites to prepare for the event “Angkor Thanksgiving” which is planned to be held soon.
On that occasion, the Director-General visited the main locations for the above event, including the area in front of Angkor Wat, Phnom Bakheng, and the Terrace of the Elephant.
Angkor Thanksgiving will be held from 12 to 16 December 2021, with religious programs, exhibitions, and nightly arts performances.
Article: Department of Communication
Photos: Hap Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn