In the first 6 months of 2021, APSARA National Authority’s Community team granted permission of 5191 cases for home renovation in Angkor Park- 23 August 2021

In the first 6 months of 2021, the APSARA National Authority's community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
៦ខែ ដើមឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៥១៩១ករណី
 
លទ្ធផលការងាររបស់ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៨០៤១សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៥១៩១ករណី។
ករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧១២ករណី ស្រុកអង្គរធំបានចំនួន៩៩២ករណី ស្រុកពួកបានចំនួន៩៨៦ករណី ក្រុងសៀមរាបបានចំនួន១១៦៥ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៩០ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន៥៦សំណើ សរុបចំនួន៥១៩១ករណី។
 
លើសពីនេះ ក្រុមការងារសហគមន៍បានចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសាសនាដូចជា ជួយឧបត្ថម្ភថវិកា និងសម្ភារប្រើប្រា ដល់ចាស់ជរា ជនពិការ កុមារមានជំងឺ គ្រួសារខ្វះខាតមួយចំនួន និងចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ រួមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ។
គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
 
អត្ថបទ: លោក យី សុថា
រូបភាព: ក្រុមការងារសហគមន៍
….
In the first 6 months of 2021, APSARA National Authority’s Community team granted permission of 5191 cases for home renovation in Angkor Park.
 
In the first 6 months of 2021, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.
According to the report of the community team, the permissions were 712 cases in Prasat Bakong district, 992 cases in Angkor Thom district, 986 cases in Pouk district, 1165 cases in Siem Reap City, 1290 cases in Banteay Srei district, and 56 cases outside Angkor Park.
Please note that all house renovation requests are free of charge.
 
Article: Mr. Yi Sotha
Photos: APSARA National Authority’s Community Team

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn