ទេសភាពបៃតងខៀវខ្ចីនៃបរិវេណស្រះស្រង់ បណ្តែតស្រស់ត្រកាល- 08 September 2021
ស្របពេលដែលរដូវធ្លាក់ភ្លៀងមកដល់ បានផ្តល់អំណោយផលដល់រុក្ខជាតិលាស់ស្លឹកត្រួយខ្ជី
The Authority for the protection of the site and the Management of the Region of Angkor – Kingdom of Cambodia
Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.
ស្របពេលដែលរដូវធ្លាក់ភ្លៀងមកដល់ បានផ្តល់អំណោយផលដល់រុក្ខជាតិលាស់ស្លឹកត្រួយខ្ជី
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
អាជ្ញាធរជាតិអប្សរាបន្តបង្កើនអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ក្នុងការចូលទស្សនារមណីយដ្ឋានអង្គរ
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទបេតុងចំនួន២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។
កូនឈើចម្រុះសរុបចំនួន ១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២៣ ខែ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការផ្តល់ជូនទាំងនោះ រួមមាន៖
អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងជំនួសស្ពានចាស់ដែលទ្រុឌទ្រោម
អាជ្ញាធរជាតិអប្សរា បាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។ ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។
អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគង
នៅឧទ្យានរលួសនៃរមណីយដ្ឋានអង្គរមានប្រាសាទមួយចំនួនដូចជាប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទព្រះគោ។ល។ ដែលភ្ញៀវទេសចរបានស្គាល់ ក៏ប៉ុន្តែនៅជុំវិញប្រាសាទបាគង ក៏មានប្រាសាទឥដ្ឋតូចៗចំនួន២៤ ដែលខ្លះនៅរក្សារូបរាង ខ្លះទៀតខូចខាតនៅសល់តែគ្រឹះ។
បច្ចុប្បន្ននេះ ប្រាសាទទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាតឱ្យមានសោភ័ណភាពឡើងវិញ។ ក្នុងនោះក្រុមការងារកំពុងកាត់ស្មៅ សម្អាតមែកឈើ ប្រមូលសំរាម និងរៀបចំសម្រួលផ្លូវដើរឱ្យបានស្រួល រួមទាំងដាំរុក្ខជាតិផ្សេងៗជាដើម៕
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងជួសជុលដែលចាប់ដំណើរការពីខែមិនាឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង៧០ភាគរយហើយ។ ការងារនេះ មានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់និងពុកផុយច្រើនដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះគ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូឆ្នាំ២០២១ខាងមុខ ។