Thursday, May 23, 2024
Latest:

ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មកាន់តែប្រសើរឡើង The restoration project of Ta Prohm’s East Gate is in good progress-25 May 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹងព្រមទាំងខ្លោងទ្វារនេះទាំងមូលអាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។

លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។ អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភានេះ ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។

លោក PVNCM ESWAR ឱ្យដឹងទៀតថា បើទោះបីជាយើងបានដាក់ថ្មថ្មីរួចក៏ពិតមែន ប៉ុន្តែយើងត្រូវសិក្សាបន្ថែមទៀត ថាតើសំណង់ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ បន្ទាប់ពីជួសជុលហើយ តើវារឹងមាំបែបណា? ដោយយើងនៅតែតាមដានរហូតនៅពេលជួសជុលថ្មអាចមានបញ្ហាខ្លះៗ។ ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម បានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ដោយប្រើប្រាស់ជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូលនិងបិតភ្ជាប់មុខដំណរថ្ម និងការពារជម្រាបទឹកភ្លៀងជាដើម។

សូមបញ្ជាក់ថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម គឺរចនាសម្ពន្ធរបស់ទាំងមូលតែម្តង ដោយសារ ដើមឈើធំៗដុសឬសចាក់ស្រេះធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា/ យី សុថា

The restoration project of Ta Prohm’s East Gate is in good progress

The Apsara National Authority, in collaboration with the Archaeological Survey of India (ASI), is repairing the damaged east gate of Ta Prohm, adding new stones to replace some of the old ones that have been lost to maintain the balance of the gate.

PVNCM ESWAR, head of the restoration team from the Archaeological Survey of India, said the more than a year-long renovation, which began in early January 2022, was scheduled for completion by the end of 2023. He added that as of May 24, Ta Prohm temple’s east gate restoration project is about 70% completed. Experts are currently working on the roof of both sides of the gate, which will be completed, and will proceed to the installation of another central roof, which is the final restoration step.

Mr. PVNCM ESWAR said that although we have already installed new stone, we need to learn more about the construction of the east gate of the Ta Prohm temple after restoration to see how strong it is. As we are constantly monitoring when repairing the stones, there may be some issues. The restoration of theTa Prohm’s East Gate focused on carvings, replacing lost and damaged stones, as well as roof stone trimming and sealing the roof from seepage.

It should be noted that the main challenge of the east gate of Ta Prohm is the structure of the whole thing because the big trees’ roots move the foundation from the original location, causing the stone wall to tear apart and may collapse.

Article: Chhay Phanny
Photo: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn