ការងារជួសជុលនិងតថ្ម ដែលបាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់ការជួសជុលប្រាសាទបុរាណ-Repairing broken stones is an important part of the restoration of ancient temples-02 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែងឃើញក្រុមអ្នកជំនាញការងារជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកជំនាញការងារទាំងនោះ ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។ ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។

ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។

លោក ភាវ មាច រស់នៅភូមិគោកបេង ជាប្រធានក្រុមជួសជុល និងតថ្មនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គាត់បានបម្រើការងារជាអ្នកជួសជុលថ្មប្រាសាទបុរាណនេះរយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ពន្យល់ថា នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណតែងមានថ្មបាក់បែកខ្លះជាពីរកំណាត់ និងខ្លះទៀតបែកបាក់ជាច្រើនបំណែក ដូច្នេះ ដើម្បីជួសជុល និងតថ្មដែលបែកបាក់បាន លុះត្រាតែអាចស្វែងរកបំណែកថ្មដែលបាក់បែកទាំងនោះឃើញទើបយកមកផ្គុំឡើងវិញបាន។ លោក ភាវ មាច ឱ្យដឹងទៀតថា វាជាការពិបាកមួយក្នុងការស្វែងរកថ្មប្រាសាទដែលបាក់បែកមកជួសជុល ពេលខ្លះអាចរកឃើញតែមួយកំណាត់ដែលតម្រូវឱ្យតភ្ជាប់ជាមួយថ្មថ្មី។ ការងារតភ្ជាប់ថ្មប្រាសាទដែលបាក់បែកនេះទៀតសោត ត្រូវទទួលខុសត្រូវជាច្រើន ដូចជា មុននឹងតថ្ម គឺត្រូវសម្អាតថ្មទាំងនោះជាមុនសិន ពិសេស គឺនៅត្រង់មុខតំណដែលត្រូវភ្ជាប់គ្នា។ បើក្រុមការងារតថ្មមិនបានត្រឹមត្រូវ ក៏ពិបាកពេលយកទៅជួសជុលប្រាសាទដែរ។

លោក ស៊ី ឌឿន អ្នកភូមិនគរក្រៅ គឺជាអ្នកជួសជុលថ្មម្នាក់ទៀត ឱ្យដឹងថា ការងារតភ្ជាប់ថ្មឡើងវិញពិតជាមានសារសំខាន់ណាស់ ពីព្រោះរាល់ការជួសជុលប្រាសាទបុរាណ គឺទាមទារឱ្យមានការយកថ្មចាស់ៗរបស់ប្រាសាទបុរាណដែលបាក់បែកទាំងនោះទៅដាក់នៅកន្លែងដើមវិញ ដើម្បីរក្សាតម្លៃ និងភាពដើមនៃសម្បត្តិបេតិកភណ្ឌ។ លោកបន្តថា ការជួសជុលថ្មមួយដុំៗដែលបាក់ជាពីរកំណាត់ យ៉ាងណោចណាស់ក៏ត្រូវចំណាយពេល២ថ្ងៃដែរ ហើយចំពោះថ្មដែលមានតែមួយកំណាត់ គឺត្រូវចំណាយពេលពី៣ទៅ៤ថ្ងៃ ពីព្រោះត្រូវការដាប់មុខថ្មថ្មីផង និងរងចាំឱ្យកាវ និងកំបោរបាយអស្ងួតល្អផង។ លោក ស៊ី ឌឿន បញ្ជាក់ថា បច្ចេកទេសនៃការជួសជុលថ្មនេះ គឺត្រូវតែធ្វើឱ្យថ្មមានភាពរឹងមាំឡើងវិញមិនងាយស្រួលទេ ដោយក្រុមការងារជួសជុលថ្ម ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។

បើទោះបីជាការជួសជុលថ្មមានការលំបាកខ្លាំង និងចំណាយពេលវេលាច្រើន ព្រមទាំងត្រូវការប្រើកម្លាំងលើកឡើងចុះដាក់ផ្គុំសាកល្បងច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមការងារមិនដែលត្អូញត្អែរទេ មានតែបង្ហាញការសប្បាយចិត្ត ពីព្រោះថា ក្រៅពីធ្វើការងារបានថវិកាដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ ពួកគាត់ក៏មានមោទនភាពក្នុងការរួមចំណែកអភិរក្សប្រាសាទបុរាណដែលជាកេរមរតកពីដូនតាក្នុងតំបន់អង្គរនេះឱ្យគង់វង្សយូរអង្វែងតទៅមុខទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា

Repairing broken stones is an important part of the restoration of ancient temples.

In Angkor Park, at every site of the restoration of ancient temples made of sandstone, one can always see a group of experts working in their respective fields. Among those experts, repairing broken stones is an important part of the restoration of ancient temples. At the restoration site of the eastern gate of Ta Prohm, the team in charge of repairing the broken stones is to restore the stones to their original place.

The repairing stone team has to use all their talents as well as patience, ingenuity, and meticulousness because some of the stones were very fragile and some of the stones had ornaments that needed to be kept intact. In particular, the new stone cutting requires compatibility with the old stone.

Pheav Meach, a resident of Kork Beng village, who is the head of the repairing stone team at the eastern gate of Ta Prohm, said he has done this repairing stonework for more than 10 years. He explained that at the site of the restoration of the ancient temples, there were always some broken stones, some in two pieces and some broken pieces, so to repair and replace the broken stones, we need to find the broken pieces and put them back together. Mr. Pheav Meach said that it is difficult to find the damaged stones to repair, sometimes can only find a piece that needs to be connected with a new stone. The work of connecting the broken stones has a lot of responsibilities, such as cleaning the stones first, especially in front of the link to be connected. If the team does not install the stone properly, it will be difficult to repair the temple.

Mr. Sidoeun, a resident of Nokor Krao village, is another stone repairman. To install the stones in the original place to preserve the value and originality of the heritage. He said that repairing a piece of stone that broke into two pieces needs at least two days, and a single piece of stone is to take three to four days because it requires a new stone and waiting for the glue and lime dry well. Mr. Sidoeun stated that the technique of repairing the stone is not easy, the team must pay close attention.

Although repairing the stone is very difficult and time-consuming and requires a lot of effort, the team never complained, just happy because, in addition to working for a salary to support their families, they are also proud to contribute to the preservation of ancient temples, which are inherited from their ancestors in the Angkor area, for the next generation.

Article: Mr. Yi Sotha
Photos: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn