Friday, November 13, 2026
Latest:

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលី នៅប្រាសាទមេបុណ្យខាងលិច-APSARA National Authority Holds a Traditional Blessing Ceremony at West Mebon Temple -12 November 2026

Share Post:

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសហការី បានរៀបចំពិធីប្រុងពលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដីជួយបីបាច់ថែរក្សា ប្រទានពរជ័យផ្តល់នូវសេចក្តីសុខ សិរីសួស្តី ជ័យមង្គល នៅបរិវេណប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍ទឹកថ្លា។

ពិធីប្រុងពលីនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទមេបុណ្យខាងលិចត្រូវបានជួសជុលរួចរាល់ជាស្ថាពរ ដែលគ្រោងនឹងរៀបចំព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការងារជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេល ១៤ឆ្នាំ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,រដ្ឋ ផល្លីន

On the morning of November 12, 2026, H.E. Dr. Hang Peou, Director General of APSARA National Authority, together with Deputy Director General, advisors, department directors, and colleagues, held a traditional blessing ceremony at West Mebon Temple, located on an island in the middle of the West Baray. The ceremony included prayers and offerings to seek blessings and protection from the guardian spirits of the land and water, wishing for happiness, prosperity, and good fortune.

The ceremony took place following the successful completion of the restoration of West Mebon Temple. The official closing ceremony of the restoration project and the inauguration of the temple are scheduled for November 16, 2026, under the high royal presidency of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of the Kingdom of Cambodia, and the distinguished presidency of H.E. Emmanuel Macron, President of the French Republic, accompanied by the First Lady. The event will coincide with Cambodia’s hosting of the 20th Francophonie Summit in Phnom Penh.

It should be noted that the restoration and conservation work at West Mebon Temple was successfully completed in October 2026, following 14 years of dedicated efforts.

Article by Chhay Phanny
Photos by Rath Pallin/Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn