Tuesday, November 10, 2026
Latest:

គម្រោងជួសជុលជញ្ជាំងជ្រុងខាងលិចខ្លោងទ្វារទន្លេអុំសម្រេចបាន៨០​ ភាគរយហើយ Restoration of Western Wall at Tonle Om Gate Reaches 80% Completion-16 October 2026

Share Post:

គម្រោងជួសជុលជញ្ជាំងជ្រុងខាងលិចខ្លោងទ្វារទន្លេអុំសម្រេចបាន៨០​ ភាគរយហើយ

គម្រោងជួសជុលជញ្ជាំងជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំសម្រេចបាន៨០ ភាគរយហើយ គិតត្រឹមខែតុលា ឆ្នាំ២០២៦។

ប្រធានគម្រោងជួសជុល លោក ម៉ៅ សុខនី គូសបញ្ជាក់ថា គម្រោងពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិច នៃខ្លោងទ្វារទន្លេអុំដំណើរការដោយរលូន និងបានសម្រេចនៅផ្នែក ជញ្ជាំងរួចរាល់ហើយ។ បច្ចុប្បន្ន ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បាននិងកំពុងបង្ហាប់ដី បិទបាយអ និងពង្រាបដីនៅផ្នែកខាងលើ ដោយរំពឹងថា អាចនឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗនេះ។

តាមការលើកឡើងរប​ស់លោក ម៉ៅ សុខនី ការជួសជុលពង្រឹងជញ្ជាំងដែលមានប្រវែង១៥ ម៉ែត្រ បានរួចរាល់ជាស្ថាពរ ហើយក្រុមការងារកំពុងចាក់បំពេញដី និងបំពេញបាយអនៅចន្លោះថ្មមួយចំនួន ដើម្បីពង្រឹងរចនាសម្ព័ន្ធជញ្ជាំង។ កាំជណ្តើរខាងក្នុងមានចំនួន២៣ កាំ ដោយក្រុមការងារបានរៀបចំតម្រៀបភ្ជាប់ពីផ្នែកជញ្ជាំងឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយទប់ជញ្ជាំងផង និងលើកតម្លៃនៃខ្លោងទ្វារផង។ លោក ម៉ៅ សុខនី គូសបញ្ជាក់ថា ខ្លោងទ្វារទន្លេអុំជាចំណុចទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរភាគច្រើន ឈប់ថតរូប ទស្សនាចម្លាក់កូរសមុទ្រទឹកដោះ  និងឡើងទស្សនាលើកំពែងជាដើម។

ចំពោះបច្ចេកទេសនៃការជួសជុលវិញ លោក ម៉ៅ សុខនី បានពន្យល់ថា ធ្វើតាមលំនាំដើមពីបុរាណ ដោយបន្ថែមបច្ចេកទេសថ្មីបញ្ចូលខ្លះ ដើម្បីធានាភាពរឹងមាំកាន់តែយូរអង្វែង។ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះបានបន្តថា ការជួសជុលចាប់ផ្តើមពង្រឹងគ្រឹះដោយបុកបង្ហាប់ស្រទាប់ដីបុរាណ និងមានការកែសម្រួលផ្នែកជញ្ជាំង ដើម្បីឱ្យមានភាពរឹងមាំបន្ថែម។ ផ្នែកជណ្តើរខាងក្នុង ក្រុមការងារបានរៀបកាំជណ្តើរបន្តពីជណ្តើរគ្រឹះចាស់ដែលនៅសល់ ដើម្បីពង្រឹងផ្នែកជញ្ជាំង ដោយដាក់ដីឥដ្ឋបុកបង្ហាប់ ជាមួយថ្មកំបោរបាយអជាទ្រនាប់។ល។

ក្នុងនាមអ្នកអភិរក្សមួយរូប លោក ម៉ៅ សុខនី មានសុទិដ្ឋិនិយមថា ក្រោយជួសជុលរួច ​គម្រោងនេះនឹងលើកតម្លៃជញ្ជាំងកំពែងនៃអតីតក្រុងអង្គរធំឱ្យកាន់តែស្រស់ស្អាត ពិសេសធានាពីភាពរឹងមាំរាប់រយឆ្នាំទៅមុខទៀត។ អ្នកជំនាញរូបនេះក៏សង្ឃឹមថា គម្រោងអភិរក្សនៃខ្លោងទ្វារក្រុងអង្គរធំ នឹងអាចជួសជុលនៅចំណុចផ្សេងៗទៀត ដ្បិតថាខ្លោងទ្វារទាំង៥ សុទ្ធតែមានហានិភ័យ ដែលត្រូវការអភិរក្សបន្តបន្ទាប់៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី

As of October 2026, the restoration project for the western section of the wall at Tonle Om Gate has reached 80% completion.

Mao Sokny, head of the restoration project, said that work to reinforce the wall and staircase on the western side of Tonle Om Gate is progressing smoothly, with the main wall restoration already completed. The team from the Department of Conservation of Monuments and Preventive Archaeology is currently backfilling and compacting the soil, applying mortar between the stones, and leveling the ground at the upper section. The project is expected to be completed in the near future.

According to Mao Sokny, the reinforcement of the 15-meter-long wall has been completed. The team is now backfilling the surrounding area with soil and applying mortar between the stones to strengthen the wall’s structural stability. Meanwhile, the internal staircase, consisting of 23 steps, has been reassembled and connected to the wall. This work not only helps reinforce the structure but also enhances the overall appearance and heritage value of the gate.

Mao Sokny noted that Tonle Om Gate is a popular attraction for tourists, many of whom stop to take photographs, admire the statues depicting the Churning of the Ocean of Milk, and walk along the wall to enjoy the surrounding views.

Regarding the restoration techniques, Mao Sokny explained that the project follows traditional construction methods while incorporating modern techniques to improve long-term durability. The work began with strengthening the foundations by compacting the original soil layers, followed by structural adjustments to improve the stability of the walls. For the internal staircase, the team restored and extended the existing steps while reinforcing the adjacent walls with compacted clay and a lime-mortar base.

Mao Sokny expressed confidence that the project, once completed, will enhance the appearance of the ancient walls of Angkor Thom while ensuring their structural stability and preservation for future generations. He also expressed hope that conservation efforts would continue at other sections of Angkor Thom’s gates, noting that all five gates face conservation challenges and require ongoing maintenance and protection.

Article by Neang Samnang
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn