នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា មានរៀបចំ «កម្មវិធីទស្សនកិច្ចសិក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ODA ឆ្នាំ២០២៦»។
កម្មវិធីនេះរៀបចំឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម Kim Sung Tae អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប លោកស្រី អ៊ុ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក Kim Dongmin តំណាងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ លោក ខៀវ ច័ន្ទ និងកញ្ញា Kim Da Ae ជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញស្ដីអំពីតម្លៃនៃបេតិកភណ្ឌអង្គរ និងសកម្មភាពអភិរក្ស ព្រមទាំងមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីអនុវិទ្យាល័យក្របីរៀល និងអនុវិទ្យាល័យហ៊ុនសែនប្រាសាទបាគង សរុបចំនួន៥០នាក់។
លោកស្រី អ៊ុ ម៉ារ៉ាឌី តំណាងឱ្យលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានស្វាគមន៍ និងលើកឡើងថា ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ ODA ពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ យើងបានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កើនការយល់ដឹង និងបណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌវប្បធម៌ដល់យុវជនជំនាន់ក្រោយ។ លើសពីនេះ ក្មួយៗដែលជាអ្នកបន្តវេននឹងទទួលបានចំណេះដឹងបន្ថែមអំពីតម្លៃនៃបេតិកភណ្ឌអង្គរ និងកិច្ចការអភិរក្ស។
ឯកឧត្តម Kim Sung Tae អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា អង្គរវត្តគឺជាមោទនភាពរបស់កម្ពុជា ហើយក៏ជាបេតិកភណ្ឌវប្បធម៌ អារ្យធម៌ខ្មែរដ៏រុងរឿង និងជាបេតិកភណ្ឌរបស់មនុស្សជាតិ ដែលជុំវិញពិភពលោកត្រូវចូលរួមថែរក្សា ហើយប្រទេសកូរ៉េក៏បានឱ្យតម្លៃយ៉ាងខ្ពស់លើប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រាសាទអង្គរវត្ត និងបានចូលរួមអនុវត្តគម្រោងជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ ដែលជាដំណើរការនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងចែករំលែកបច្ចេកវិទ្យានៃការអភិរក្សបេតិកភណ្ឌវប្បធម៌កូរ៉េជាមួយកម្ពុជា ហើយក៏ជាកម្លាំងសាមគ្គី ដើម្បីបន្សល់ទុកបេតិកភណ្ឌដ៏មានតម្លៃនេះដល់អ្នកជំនាន់ក្រោយ។
ក្នុងឱកាសនោះដែរ លោក Kim Dongmin តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េបានបញ្ជាក់ថា ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ គឺជាស្ថាប័នដែលមានតួនាទីការពារ និងផ្សព្វផ្សាយតម្លៃនៃបេតិកភណ្ឌរបស់ប្រទេសកូរ៉េ។ ចាប់តាំងពីឆ្នាំ ២០២៤មក គឺបានសហការជាមួយអាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងអភិរក្ស និងជួសជុលបាកាណដែលជាកំពូលខ្ពស់បំផុតនៃប្រាសាទអង្គរវត្ត។ លោកក៏បានបន្តថា ការថែរក្សាបេតិកភណ្ឌវប្បធម៌ មិនមែនជាការងាររបស់តែអ្នកជំនាញប៉ុណ្ណោះទេ វាចាប់ផ្ដើមពីចិត្តស្រឡាញ់បេតិកភណ្ឌ ព្រមទាំងការបន្តចិត្តនោះទៅកាន់មនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ សេងលី សុីលីយ៉ា
រូបភាព៖ ហាប់ គឹមអាន
On the morning of November 4, 2026, the APSARA National Authority’s Department of Public Order hosted the “2026 Cambodia Cultural Heritage ODA Field Tour.”
The program was organized through cooperation between the APSARA National Authority and the Korea Heritage Agency, with the distinguished participation of H.E. Kim Sung Tae, Consul General of the Republic of Korea in Siem Reap Province; Ms. Um Marady, Deputy Director of the Department of Research, Training and Communication of the APSARA National Authority; Mr. Kim Dongmin, representative of the Korea Heritage Agency; and Mr. Khiev Chan and Ms. Kim Da Ae, who served as guest speakers. They delivered presentations on the cultural significance of Angkor heritage and ongoing conservation efforts. The event was also attended by 50 teachers and students from Krabei Riel Secondary School and Hun Sen Prasat Bakong Secondary School.
Speaking on behalf of Mr. Im Sokrithy, Director of the Department of Research, Training and Communication of the APSARA National Authority, Ms. Um Marady welcomed the participants and stated that the program was organized with Official Development Assistance (ODA) from the Government of the Republic of Korea. Its primary objective is to raise awareness and foster a sense of appreciation and responsibility for cultural heritage among younger generations. She added that the students, as future custodians of heritage, would gain further knowledge about the significance of Angkor heritage and the importance of its conservation.
H.E. Kim Sung Tae, Consul General of the Republic of Korea in Siem Reap Province, emphasized that Angkor Wat is not only a source of national pride for Cambodia but also a remarkable testament to the country’s rich Khmer cultural heritage and civilization. As a heritage site of outstanding value to humanity, it deserves the collective efforts of people around the world to safeguard it. He noted that the Republic of Korea highly values the history and cultural significance of Angkor Wat and has contributed to restoration and conservation projects at the Angkor site. This cooperation aims to share Korean cultural heritage conservation technologies and expertise with Cambodia while strengthening solidarity and joint efforts to preserve this invaluable heritage for future generations.
On the occasion, Mr. Kim Dongmin, representative of the Korea Heritage Agency, explained that the agency is responsible for protecting and promoting the value of Korea’s cultural heritage. Since 2024, the agency has been working in cooperation with the APSARA National Authority on the conservation and restoration project of Bakan, the tallest tower of Angkor Wat. He further emphasized that safeguarding cultural heritage is not solely the responsibility of experts; it begins with a love and appreciation for heritage and the commitment to passing these values on to future generations.
Article by: Sengly Siliya
Photos by: Hap Kim An
Translation by: Net Phirun




