នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាទេសចរណ៍សាន់យ៉ាប្រទេសចិន ដែលដឹកនាំដោយលោក ZHANGH HAO អគ្គនាយករងក្រុមប្រឹក្សាទេសចរណ៍សាន់យ៉ា។
ជំនួបពិភាក្សាគ្នានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធ និងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទាំងពីរ ក្នុងវិស័យទេសចរណ៍នាពេលអនាគត៕
On the morning of November 5, 2026, at the Office of the Public Order Department of the APSARA National Authority, H.E. Dr. Hang Peou, Director General of the APSARA National Authority, held a working meeting with a delegation from the Sanya Tourism Board of China, led by Mr. ZHANG HAO, Deputy Director General of the Council.
The meeting aimed to exchange experiences and explore opportunities for establishing future cooperation between the two institutions in the tourism sector.




