Saturday, September 12, 2026
Latest:

ព្រះលានជល់ដំរី ជាទីតាំងពេញនិយមថតរូបមុនអាពាហ៍ពិពាហ៍ របស់ពលរដ្ឋខ្មែរ The Terrace of Elephants: A Popular Pre-Wedding Photo Location for Cambodians 08 September 2026

Share Post:

ព្រះលានជល់ដំរី ស្ថិតក្នុងក្រុងអង្គរធំ មានសោភ័ណភាពស្រស់ស្អាត និងពណ៌បៃតងគ្រប់រដូវកាល បច្ចុប្បន្នទីតាំងនេះ បានក្លាយជាទីពេញនិយមក្នុងការជ្រើសរើសរមណីយដ្ឋានអង្គរដើម្បីថតរូបអនុស្សាវរីយ៍ និងការថតរូបមុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) សម្រាប់ពលរដ្ឋខ្មែរមកពីបណ្តាខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា។

ដោយសង្កេតឃើញថា ក្នុងមួយថ្ងៃៗចាប់ពីរសៀលថ្ងៃជ្រេ មានកូនកម្លោះក្រមុំដែលជាគូស្នេហ៍ ក្រុមសម្អាង និងជាងថតរូបជាច្រើនក្រុម បានប្រមូលផ្តុំមកថតរូបនៅព្រះលានជល់ដំរី តាមការជ្រើសរើសប្លង់ថត បច្ចេកទេសថតស្របទៅតាមពន្លឺ ព្រមទាំងទេសភាពដើម្បីទទួលបានរូបភាពកាន់តែស្រស់ស្អាត។ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងសម័យ ដែលកំពុងពេញនិយមនៅព្រះលានជល់ដំរី សក្ដិសមបំផុតជាមួយផ្ទៃខាងក្រោយដែលមានប្រាសាទបុរាណ ធ្វើឱ្យរូបថតមើលទៅមានភាពរស់រវើក និងលេចធ្លោ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី

The Terrace of Elephants, located in the heart of Angkor Thom, is not only a remarkable historical monument but also a beautiful and lush setting throughout the year. Today, it has become a popular destination for Cambodian couples from different provinces and cities across the country to capture memorable moments, especially pre-wedding photographs.

Every afternoon, the Terrace of Elephants welcomes many brides and grooms, makeup artists, and photographers who carefully select their locations, compositions, and photography techniques to make the most of the natural light and surrounding scenery.

Whether dressed in traditional Khmer attire, wedding costumes, or contemporary outfits, couples find that the Terrace of Elephants provides a stunning backdrop. The combination of ancient architecture, lush greenery, and elegant Khmer clothing creates photographs that are lively, distinctive, and filled with the timeless beauty of Angkor.

Article by: Chhay Phanny
Photos by: Sin Broney
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn