Monday, August 17, 2026
Latest:

យុវជនបាគង និងឫសគល់នៃទឹកដីកំណើត៖ អាជ្ញាធរជាតិអប្សរា បណ្តុះស្មារតីម្ចាស់ស្រុក តាមរយៈការស្វែងយល់ពីទីក្រុងបុរាណហរិហរល័យ-Bakong Youth and the Roots of Their Homeland: APSARA National Authority Cultivates a Sense of Ownership through Exploring the Ancient City of Hariharalaya- 17 June 2026

Share Post:

ការស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រ និងឫសគល់នៃទឹកដីកំណើត គឺជាគ្រឹះដ៏រឹងមាំបំផុតក្នុងការកសាងស្មារតីស្រឡាញ់ជាតិ និងការពារមរតកវប្បធម៌។ ក្នុងគោលបំណងបំផុសស្មារតីយុវជនជំនាន់ក្រោយឱ្យយល់ដឹងពីតម្លៃដ៏ឧត្តុង្គឧត្តមនេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពិសេសមួយស្តីពី «ប្រវត្តិសាស្ត្រ និងកិច្ចអភិរក្សទីក្រុងហរិហរល័យ» ជូនដល់យុវជនជានិស្សិត និងសិស្សានុសិស្សចំនួន៥០នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងន័យតម្រង់ទិសឱ្យយុវជនក្នុងសហគមន៍បានយល់ដឹងស៊ីជម្រៅ ក្នុងនាមជាម្ចាស់ស្រុកដែលត្រូវបន្តវេនថែរក្សាព្រលឹងវប្បធម៌ដូនតារបស់ខ្លួន។

វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ មិនត្រឹមតែជាការផ្តល់ចំណេះដឹងនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសឱ្យសិស្សានុសិស្សបានចុះកម្មសិក្សា និងធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅតាមតំបន់ប្រាសាទបុរាណ។ តាមរយៈការសិក្សាផ្ទាល់ភ្នែកនេះ យុវជនជំនាន់ក្រោយទទួលបាននូវការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រតំបន់លលៃ ប្រវត្តិសិល្បៈ ភស្តុតាងបុរាណវិទ្យា និងអាថ៌កំបាំងនៃសិលាចារឹក។ លើសពីនេះទៅទៀត ពួកគេបានឃើញផ្ទាល់នូវការអនុវត្តជាក់ស្តែងលើកិច្ចការជួសជុល និងគាំពារប្រាសាទបុរាណប្រកបដោយចីរភាព ដែលជាបទពិសោធន៍ដ៏កម្រក្នុងការបណ្តុះគំនិតឱ្យចេះស្រឡាញ់ លើកតម្លៃមរតកវប្បធម៌ និងចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌដែលស្ថិតនៅក្នុងសហគមន៍របស់ខ្លួនផ្ទាល់។

ដើម្បីជាពន្លឺចំណេះដឹង និងជាការបើកទំព័រទស្សនវិស័យថ្មីដល់យុវជន វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរាចំនួន ៤រូប បានផ្តល់កិត្តិយសធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤ផ្សេងៗគ្នា។ ក្នុងនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានធ្វើបទបង្ហាញលើប្រធានបទ «ប្រវត្តិសាស្ត្រតំបន់រលួស» ដើម្បីបើកទំព័រប្រវត្តិសាស្ត្រដំបូងជូនដល់សិក្ខាកាម។ បន្ទាប់មក លោក អន សុភាព មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានពង្រីកចំណេះដឹងផ្នែកសោភ័ណភាពតាមរយៈប្រធានបទ «ប្រវត្តិសាស្ត្រសិល្បៈរចនាបថប្រាសាទព្រះគោ»។

ទន្ទឹមនឹងការយល់ដឹងផ្នែកប្រវត្តិសាស្ត្រ និងសិល្បៈ យុវជនក៏បានសិក្សាស្វែងយល់ពីបច្ចេកទេសនៃការថែទាំ តាមរយៈបទបង្ហាញស្តីពី «ការអភិរក្ស និងជួសជុលប្រាសាទព្រះគោ» ដែលបរិយាយដោយ លោក សារ៉ាយ គឹមហួល មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា។ ជាកិច្ចបង្ហើយ វគ្គបណ្តុះបណ្តាលបាននាំអារម្មណ៍យុវជនឱ្យទៅជួបនឹងភស្តុតាងជាអក្សរចារឹក តាមរយៈប្រធានបទ «សិលាចារឹកប្រាសាទព្រះគោ» ដែលបង្ហាញដោយ លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ។

វគ្គបណ្តុះបណ្តាលនេះ បានបន្សល់ទុកនូវសារអប់រំដ៏មានតម្លៃមួយថា កិច្ចការការពារបេតិកភណ្ឌមិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ស្ថាប័នជំនាញនោះឡើយ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគឺយុវជនដែលជាម្ចាស់ស្រុកផ្ទាល់។ ការចូលរួមស្វែងយល់ និងលះបង់ពេលវេលារៀនសូត្រនៅថ្ងៃនេះ គឺជាការបណ្តុះគ្រាប់ពូជស្មារតីដ៏រឹងមាំ ដើម្បីធានាថា «ព្រលឹងវប្បធម៌ខ្មែរ» នឹងត្រូវបានបន្តថែរក្សា និងការពារយ៉ាងខ្ជាប់ខ្ជួនពីជំនាន់មួយទៅជំនាន់មួយទៀតទៅអនាគត៕

អត្ថបទ: ការិយាល័យផ្សព្វផ្សាយ
រូបភាព: ស៊ិន ប្រណី

A clear understanding of the history and origins of one’s homeland is the strongest foundation for fostering patriotism and safeguarding cultural heritage. To inspire the younger generation to appreciate this invaluable legacy, the APSARA National Authority organized a special training course on “History and Conservation of Hariharalaya” for 50 students from Hun Sen Prasat Bakong High School on June 17, 2026. The program was designed to help local youth gain a deeper understanding of their role as custodians of the land and as future guardians of their ancestral cultural heritage.

This important training course not only provided classroom-based learning but also offered students opportunities to participate in practical training and field visits to ancient temple sites. Through firsthand experience, the students gained valuable insights into the history of the Roluos region, the development of Khmer art, archaeological evidence, and the significance of ancient inscriptions. They also witnessed conservation and restoration activities being carried out at heritage sites, a rare and meaningful experience that helped nurture a sense of pride, appreciation, and responsibility toward protecting the cultural heritage of their own communities.

To broaden the students’ knowledge and perspectives, four distinguished speakers from the APSARA National Authority delivered presentations on key topics related to the history and conservation of Hariharalaya.

Mr. Im Sokrithy, Director of the Department of Research, Training and Communication, opened the program with a presentation on “The History of the Roluos Region,” introducing participants to the historical foundations of the area. This was followed by Mr. An Sopheap, Technical Officer of the Department of Conservation of Monuments and Preventive Archaeology, who presented “The History of Art and the Preah Ko Style,” providing insights into the artistic and architectural significance of the period.

The students also learned about heritage conservation techniques through a presentation on “The Conservation and Restoration of Preah Ko Temple” delivered by Mr. Saray Kimhual, Technical Officer of the Department of Conservation of Monuments and Preventive Archaeology. The final session, “The Inscriptions of Preah Ko Temple,” was presented by Mr. Vong Savuthy of the Department of Research, Training and Communication, highlighting the importance of inscriptions as valuable historical records.

The training course conveyed an important message: safeguarding cultural heritage is not solely the responsibility of specialized institutions but a shared duty of all citizens, especially young people who will inherit and protect these treasures in the future. By investing time in learning and understanding their heritage today, these students are planting the seeds of awareness and responsibility that will help ensure the enduring preservation of the “soul of Khmer culture” for generations to come.

Article by the Office of Communication
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn