នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋមសិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤ តាប៉ាង បង្កោងអូមីយ៉ាស៊ីធីរូតាវី បាគង ហ៊ុនសែនរលួស សម្រាប់ចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ។ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី
The Department of Research, Training and Communication of the APSARA National Authority organized a two-day training course on Heritage Education Trainers from October 1 to 2, 2025, at the Angkor Training Center, with a total of 30 participants.
The program aims to strengthen general knowledge of heritage, history, Angkor civilization, conservation, and heritage management for primary school teachers from Krabei Riel, Wat Lolei, Phum Pheak 4, Tapang, Bangkorng, Bakong, and Hun Sen Roluos Primary Schools. The purpose is to equip teachers with the skills to disseminate heritage awareness and knowledge to educational institutions in the Angkor region.
Following the training, participants will receive direct classroom instruction next year when the APSARA National Authority team begins teaching activities in local schools.
Article by Neang Samnang
Photos by Sin Broney
Translation by Net Phirun




