អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បាននឹងកំពុងសាងសង់ជណ្តើរថ្មីចំនួន៧ទីតាំង ដើម្បីសម្រួលដល់ភ្ញៀវទេសចរឡើងទៅទស្សនាជាន់ទីបីនៃប្រាសាទបាយ័ន ដែលគ្រោងនឹងបើកឱ្យចូលទស្សនាឡើងវិញឆាប់ៗ។
លោក ហេង ប៊ុនណារ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំនេះដើម្បីសម្រួលដល់ការឡើងទស្សនារបស់ភ្ញៀវទេសចរ ខណៈដែលជណ្តើរចាស់មានភាពទ្រុឌទ្រោមខ្លាំង។ លោកបន្តថា ការរៀបចំនេះស្របពេលដែលអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកជាន់ទីបី ឬកំពូលប្រាសាទបាយ័ន ឱ្យទេសចរឡើងទស្សនាឡើងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងជួសជុលបានរួចរាល់មួយផ្នែកធំហើយ។
តាមការរៀបរាប់របស់លោក ហេង ប៊ុនណារ៉ា ជណ្តើរថ្មីនេះមានប្រវែងចន្លោះពី៦ម៉ែត្រ ទៅជាង៦ម៉ែត្រ និងរចនាមិនឱ្យរអិលនៅពេលឡើងចុះ។ បច្ចុប្បន្ន ជណ្តើរនេះដំឡើងបានចំនួន៤ទីតាំងរួចហើយ គឺនៅជ្រុងខាងកើត ខាងជើង និងខាងលិច។ គម្រោងនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា, ស៊ិន ប្រណី
The APSARA National Authority is enhancing visitor access to the 3rd level of Bayon Temple by installing seven new stairs. This initiative, carried out by the Department of Tourism Development and Culture, aims to provide a safer and more convenient experience for tourists as the temple prepares to reopen.
Mr. Heng Bunnara from the Department highlighted that the new stairs will feature metal and wooden balustrades, addressing the safety concerns posed by the old, deteriorating stairs. The installation of these stairs is part of a broader restoration effort for the temple.
The new stairs are designed to be approximately six meters long and include features to reduce the risk of slipping. Currently, they have been installed in four locations: east, north, and west sides of the temple. The project is expected to be completed by September, aligning with plans to reopen the 3rd level for visitors soon after restoration work is finished.
Article by Neang Samnang
Photos by Yi Sotha, Sin Broney
Translation by Net Phirun




