នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ សិស្សានុសិស្សជាសមាជិក ក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ»
ចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន៥ក្នុងខេត្តសៀមរាប បានធ្វើដំណើរទស្សនកិច្ចសិក្សា មកកាន់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ក្នុងគោលគោលបំណងសិក្សាស្វែងយល់ អំពីកិច្ចការងារថែរក្សា អភិរក្សសមុច្ច័យ និងវត្ថុសិល្បៈផ្សេងៗនៅក្នុងសារមន្ទីរ។ កម្មវិធីទស្សនកិច្ចនេះធ្វើឡើងជាលើកទី១ សម្រាប់ក្លិបទាំងប្រាំ កម្រិតថ្នាក់ទី១១ មានសិស្សសរុបចំនួន៣០០នាក់។
សូមជម្រាបថា កម្មវិធី «មនសិការពលរដ្ឋល្អ»នៃក្រសួងអប់រំយុវជននិងកីឡា សាខាខេត្តសៀមរាប ដែលមានសមាជិកចំនួន៦០០នាក់ មានសិស្សកម្រិតថ្នាក់ទី១០ ចំនួន៣០០នាក់ និងកម្រិតថ្នាក់ទី១១ ចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងខេត្តសៀមរាប មានវិទ្យាល័យអង្គរ វិទ្យាល័យ១០មករា១៩៧៩ វិទ្យាល័យហ៊ុន សែន សៀមរាប វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យសម្តេចឪខេត្តសៀមរាប៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
On the morning of May 25, 2025, a group of 300 students from five high schools in Siem Reap Province participated in a study visit to the Preah Norodom Sihanouk-Angkor Museum. This visit, organized as part of the “Good Citizens’ Consciousness” program, aimed to educate students about the preservation and conservation of artifacts housed within the museum. It marked the first time these five schools had engaged in such an initiative.
The “Good Citizens’ Consciousness” program, overseen by the Ministry of Education, Youth and Sports in Siem Reap Province, comprises a total of 600 members—300 students from grade 10 and 300 from grade 11. The participating high schools included Angkor High School, 10 Makara 1979 High School, Hun Sen Siem Reap High School, Hun Sen Wat Svay High School, and Samdech Ov High School.
Article by the Office of Communication
Photos by Hap Kim An
Translation by Net Phirun