Wednesday, February 5, 2025
Latest:

ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោមជួសជុលរួចជាស្ថាពរ- The brick temple located on the north side of Phnom Krom Temple has been restored-​ 03 February 2025

Share Post:

ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។

លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។

ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល និងតួជញ្ជាំងរបស់ប្រាសាទ​មានសភាពពុកផុយ ហើយរដូវវស្សាមានទឹកភ្លៀងហូរច្រោះតាមថ្នេរឥដ្ឋ ដែលមូលហេតុបណ្ដាល​មកពីអាយុកាល អាកាសធាតុ និងរុក្ខជាតិដុះចាក់ហែកឥដ្ឋជាដើម។ល។ ចំពោះបច្ចេកទេសជួសជុលវិញ លោក រស់ វិសុទ្ធ ពន្យល់ថា ក្រុមការងារបានព្យាយាមរក្សាឥដ្ឋចាស់ ដោយក្នុងនោះប្រមូលឥដ្ឋ​ដែលនៅសេសសល់ បន្ទាប់មកកាត់ឥដ្ឋថ្មីបិទភ្ជាប់​នៅទីតាំងដែលបាត់ឥដ្ឋ និងរៀបជញ្ជាំងយក​លំនាំ​តាមរចនាសម្ពន្ធចាស់។

ក្រោយជួសជុលបានស្អាតវិញហើយ ប្រាសាទនេះមានភាពទាក់ទាញខ្លាំង និងគួរជាទីទស្សនា។ ប្រាសាទភ្នំក្រោមមានជម្រើសច្រើនឱ្យភ្ញៀវទស្សនា ក្នុងនោះអាចទស្សនាផ្ទៃទឹកបឹងទន្លេសាប បរិស្ថានដ៏ស្រស់បំព្រង សម្រស់វាលស្រែខៀវ និងពណ៌មាស ទស្សនាថ្ងៃរះ ថ្ងៃលិច ភូមិឋានជុំវិញភ្នំ និងវត្តអារាមជាដើម៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ រស់ វិសុទ្ធ, យី សុថា, ភោគ ជា

The brick temple located on the north side of Phnom Krom Temple has undergone a complete restoration, returning it to its former glory thanks to the meticulous efforts of experts from the APSARA National Authority.

Mr. Ros Visoth, an officer from the Department of Conservation of Monuments and Preventive Archaeology at APSARA, reported that the restoration process began in June and was completed by late December 2024. The temple measures approximately 6 meters in width and over 7 meters in height.

Prior to the restoration, the temple was in a deteriorated condition, with its roof and walls suffering from significant decay. During the rainy season, water seeped through the brick seams due to age, weather conditions, and plant growth that had damaged the bricks. To restore the temple, the team focused on preserving the existing bricks by salvaging those that remained intact. They cut new bricks to fill in the gaps and carefully reconstructed the walls to align with the original structure.

Following the restoration, the temple has become a captivating site for visitors. Phnom Krom Temple offers a variety of attractions, including stunning views of Tonle Sap Lake, picturesque landscapes of golden rice fields, breathtaking sunrises and sunsets, as well as nearby villages and pagodas.

Article by Neang Samnang
Photos by Ros Visoth,Yi Sotha, Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn