Tuesday, January 21, 2025
Latest:

ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត- The second Angkor Dictation Competition began on Angkor Wat’s Western Causeway ​-​ 19 January 2025

Share Post:

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើង នៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បេក្ខជនបេក្ខនារី និងបេក្ខសាមណ ចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោកហាប់ គឹម អាន លោក,ភោគ ជា និងលោកយី សុថា

The second Angkor Dictation Competition commenced on January 19, 2025, at the Western Causeway of Angkor Wat. The event was officiated by H.E. Dr. Hang Chuon Naron, the Deputy Prime Minister and Minister of Education, Youth, and Sports, alongside H.E. Hun Many, the Deputy Prime Minister and Minister of Civil Service, who is also the Chairman of the Many Foundation. The ceremony saw the presence of H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, along with heads of the APSARA National Authority, representatives from relevant ministries and institutions, 1,220 candidates, and a significant number of tourists.

Article: Office of Communication 
Photos: Hap Kim An, Phouk Chea, and Yi Sotha 
Article Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn