នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI) ដើម្បីពិភាក្សាលើលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ គម្រោងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទក្ដីសូរ (កុដិស្វរៈ) នាពេលអនាគត។ ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរក៏បានរំឮកពីសមិទ្ធផលសំខាន់ៗមួយចំនួន ក្នុងកិច្ចអភិរក្សរមណីយដ្ឋានអង្គរ ដែលស្ថាប័នទាំងពីរបានសហការរួមគ្នានាពេលកន្លងមកផងដែរ៕
រូបភាព៖លោក ភោគ ជា
On the morning of December 24, 2024, H.E. Mr. Kim Sothin, Deputy Director General of the APSARA National Authority, welcomed Mr. Bhima Azmira, Director of the Archaeological Survey of India (ASI), for a courtesy visit and discussions on future collaborations. The focus of their meeting was to explore ongoing cooperation in the conservation and restoration projects for the Ta Prohm and Kutisvara temples.
During their discussions, both parties reflected on the significant achievements made in the conservation of the Angkor site through their past collaborations. The meeting underscored the commitment of both institutions to preserve and protect Cambodia’s rich cultural heritage.
Photos: Phouk Chea
Article Translator: Net Phirun