Thursday, December 5, 2024
Latest:

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ -Adhoc experts of the ICC-Angkor/Sambor Prei Kuk continued to monitor the progress of conservation and development work at the Angkor site- 02 December 2024

Share Post:

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការអាដហុក បានអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ ឯកឧត្តម បណ្ឌិតហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញ បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទព្រះគោ និងប្រាសាទប្រែរូប។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមធ្វើនៅពេលអនាគត៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោកភោគ​ ជា

The Adhoc experts of the ICC-Angkor/Sambor Prei Kuk conducted a site visit on December 2, 2024, to monitor ongoing conservation and development efforts at the Angkor site. They were accompanied by H.E. Dr. Hang Peou, the Director General of the APSARA National Authority, along with other experts.

During their visit, the team inspected several key locations, including the Preah Ko Temple and Pre Rup Temple, focusing particularly on urgent repairs needed for structures at risk of deterioration. The experts engaged in discussions to better understand the current challenges and provided valuable recommendations to the Cambodian expert team regarding both ongoing and future conservation tasks.

Article: Office of Communication
Photos: Phouk Chea
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn