Thursday, December 5, 2024
Latest:

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គលេខ៧ នៃប្រាសាទបាគង ដោយជោគជ័យ -APSARA National National Authority completes the restoration of Brick Tower No. 7 at Bakong Temple- 02 December 2024

Share Post:

ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា នៅដំណាក់កាលទី២នេះ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គឥដ្ឋលេខ៧នេះនៅផ្នែកខាងត្បូង ខាងជើង និងខាងលិច ដែលរងការខូចខាតខ្លាំងចាប់ពីគ្រឹះជណ្តើររហូតដល់កំពូល និងប្រើក្រវ៉ាត់ដែកការពារបន្ថែមនៅផ្នែកកំពូលផង ដែលបានធ្វើឱ្យប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញ។

អ្នកជំនាញរូបនេះ បន្តថា មុនជួសជុលប្រាង្គទី៧នេះ មានសភាពខូចខាតខ្លាំង គឺចាប់ពីរួតទី១ដល់រួតទី៥ នៅតាមជ្រុងនីមួយៗបានពុកផុយ ឥដ្ឋមួយចំនួនបានរលុះធ្លាក់។ តួប្រាសាទប្រេះចាប់ពីគ្រឹះដល់កំពូលប្រាសាទ និងជណ្ដើរទាំង៣ជ្រុងបានរលុះឥដ្ឋ ហើយថ្មភក់កាំជណ្តើរធ្លាក់រប៉ាត់រប៉ាយមិនមានសណ្តាប់ធ្នាប់ជាដើម។ ការខូចខាត គឺបណ្តាលមកពីកត្ដាអាយុកាលជាង១ពាន់ឆ្នាំនៃសំណង់ កត្តាធម្មជាតិ ដែលអាកាសធាតុក្តៅសើម អំណោយផលដល់ស្លែ និងរុក្ខជាតិដុះ ដែលបង្ករហានិភ័យដល់ប្រាសាទឥដ្ឋធ្ងន់ធ្ងរ។

លោក គឹមហួល បញ្ជាក់ដោយទឹកមុខរំភើបថា ក្រោយពីបញ្ចប់ការងារជួសជុល ប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញហើយ ចៀសផុតពីហានិភ័យ ដោយអាជ្ញាធរជាតិអប្សរា បានសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា រក្សានូវសុវត្ថិភាពដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនា៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងក្រុមការងារជួសជុល

The APSARA National Authority has successfully completed the restoration of Brick Tower No. 7 at Bakong Temple, a significant structure located within the first enclosure north of the temple’s central shrine. Standing at 14.50 meters high and 7.40 meters wide, the tower underwent extensive repairs from May to November 2024, addressing severe damage that had accumulated over its more than 1,000-year history.

Mr. Saray Kimhour, Head of the Roluos Conservation Area, reported that the restoration focused on the south, north, and west sides of the tower, which were particularly affected. The team not only repaired the structural integrity from the foundation to the top but also added protective steel at the summit to enhance stability.

Prior to the restoration, Brick Tower No. 7 was in a precarious state, with rotting corners, fallen bricks, and significant cracking throughout. The stairs on all three sides had suffered damage, with disarray evident in the sandstone steps. These issues were exacerbated by natural factors, including a hot and humid climate that fosters moss and plant growth, threatening the tower’s integrity.

With the restoration now complete, Mr. Kimhour expressed satisfaction, noting that Brick Tower No. 7 has regained its strength and is now secure for both visitors and the temple itself. The timely intervention by the APSARA National Authority has ensured the preservation of this historic site for future generations.

Article: Yi Sotha
Photos: Phouk Chea and the restoration team
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn