កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីបោះជំរំយុវជនប្រចាំឆ្នាំ ក្រុមហ៊ុនDHLCambodia រួមជាមួយអង្គការបង្រៀនដេីម្បីកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៥០០ដេីម នៅបរិវេណខាងលិចប្រាសាទព្រហ្មកិល ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
On 08 June 2024, during the Youth Camp, the DHL company with Teaching for Cambodia organization, as well as teachers and students from high schools in Kandal province and Phnom Penh in a total of 45 participants, in collaboration with the APSARA National Authority, planted 500 trees in the western part of the Prohm Kel Temple. This work not only contributes to the beautification of the site but also serves as a meaningful social work and a lasting memory in the Angkor area.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News
អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យចំនួន៦៥រូប-APSARA National Authority Holds Ceremony to Announce the Appointment of 65 Office Directors and Deputy Directors- 11 August 2026
កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីខ្ពស់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ សរុបចំនួន៦៥រូប



