Share Post:
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងមន្ត្រីអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កានឆ្នាំ ២០២២ នៅបរិវេណប្រាសាទចៅសាយទេវតា។
ក្នុងកម្មវិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត មានការអញ្ជើញចូលរួមពី ឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អភិបាលរងខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២។ កម្មវិធីបែបសាសនា និងកម្មវិធីកម្សាន្តសប្បាយជាច្រើន ត្រូវបានរៀបចំក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះ ភូមិសង្រ្កាន្ត រៀបចំធ្វើនៅបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានផ្សព្វផ្សាយ
————–
H.E Dr. Hang Peou, Director-General of APSARA National Authority, accompanied by Deputy Director-General and officials of APSARA National Authority, attending the opening ceremony of Siem Reap Sankranta 2022 at Chau Say Tevta temple on 13 April 2022,
The opening ceremony of Siem Reap Sankranta is attended by H.E Mr. An Khun, President of Siem Reap Provincial Council, H.E Mr. Tea Seiha, Governor of Siem Reap, Deputy Governors, President of the Provincial Union of Youth Federations of Cambodia, and Heads of relevant departments and units.
Siem Reap Sankranta event will be held for 5 days from 12 to 16 April 2022. Many religious and entertainment programs are organized in this event, in which the Sankranta village is organized in the area of Chau Say Tevta and Thommanon temple.
Article and Photos: Department of Communication
13 Apr 2022
Share:
Our Latest News
ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមជាវាគ្មិនក្នុង International Festival Diversity of cultural Expression, The world in Florence, community Heritage លើកទី៤ -The Director General of APSARA National Authority was invited to participate as a speaker in the 4th International Festival Diversity of Cultural Expression, The World in Florence, Community & Heritage- 25 November 2024
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី International Festival Diversity of cultural Expression, The world in Florence, community & Heritage លើកទី៤ ដោយបានលើកយកនូវបទពិសោធន៍ នៃកិច្ចការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរដើម្បីចែករំលែកដល់កម្មវិធីទាំងមូល។