Thursday, December 26, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ(ខាងកើតខ្លោងទ្វារដីឆ្នាំង)-APSARA National Authority restores the wall of Angkor Thom-10 November 2021

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំងដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលដែលចាប់ដំណើរការពីខែមិនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង ៩០ភាគរយហើយ។

Share Post:

ដោយឡែក ការងារដែលនៅសេសសល់ ដូចជាការដាប់ខ្សែក្បាច់ក្បាលជញ្ជាំងកំពែងតាមលំនាំបុរាណ បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ ព្រមទាំងរៀបចំជើងទេររបស់ជញ្ជាំងកំពែងឱ្យមានរបៀបរៀបរយ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន ១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី
….
APSARA National Authority restores the wall of Angkor Thom
APSARA National Authority is restoring the 25-meter-long wall in the east of Dei Chhnang Gate of Angkor Thom, which began in March 2021. So far, about 90% of the restoration work has been completed and is scheduled to be completed by the end of 2021.
Noted that since 2013, APSARA National Authority has restored 10 parts of Angkor Thom’s wall that were badly damaged, with a total length of 160 meters.
Article: Department of Communication
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn