នៅថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Hervé CARDINAL អគ្គនាយកនៃសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកជ្រលងប៊ីយ៉ែវ( SIAVB) បានជួបប្រជុំបច្ចេកទេសដែលផ្តោតលើការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត។
ក្នុងអំឡុងពេលពិភាក្សា SIAVB បានបង្ហាញគំរូធារាសាស្ត្រមួយ ដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលង Bièvres ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។
នៅខែសីហា ឆ្នាំ២០២៦ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ នេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។
ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៏បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។ SIAVB ក៏បានបង្ហាញអាងស្តុកទឹកនានានៅតាមបណ្ដោយជ្រលង Bièvres ដែលបានកែលម្អដោយពង្រីកអាចស្តុកទឹក រួមទាំងបង្កើតទេសភាពលម្អដែលត្រូវបានរចនាឡើង មិនត្រឹមតែដើម្បីបង្ការទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពទេសភាព និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជ្រលងBièvres និងភ្ញៀវទេសចរផងដែរ។
រូបថតទាំងនេះបង្ហាញពីវឌ្ឍនភាពដែល SIAVB សម្រេចបានរហូតមកដល់ពេលនេះ។ គួរបញ្ជាក់ផងដែរថា SIAVB បានទទួលជោគជ័យក្នុងការការពារតំបន់លំនៅដ្ឋានក្នុងជ្រលងBièvres របស់ខ្លួន មិនលិចលង់ដោយទឹកជំនន់ ដូចដែលអាជ្ញាធរជាតិអប្សរា បានការពារតំបន់អង្គរកុំឱ្យប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីឆ្នាំ២០០៧ និងក្រុងសៀមរាបចាប់តាំងពីឆ្នាំ២០១២ កន្លងមកដែរ។
On 19 and 20 May 2026, H.E. Dr. HANG Peou, Director General of the APSARA National Authority, and Mr. Hervé CARDINAL, Director General of SIAVB, held a technical meeting dedicated to the future remote management of the Angkor Water gates.
During the discussions, SIAVB presented a hydraulic model used for the remote management of the Bièvres watershed, one of the most advanced systems in France for protecting local communes from flooding.
The demonstration focused on how this model could be adapted and transferred from the Bièvres River context to the Angkor hydraulic network.
In August 2026, two sets of specialized equipment will be shipped from France to Cambodia for installation within the Angkor Water System. This will mark a major step toward establishing a modern, integrated, and remotely managed hydraulic platform for Angkor.
A site visit allowed both teams to examine the connections between the control office and the water gates in the field. SIAVB also presented its improved storage basins, designed not only to prevent floods but also to enhance the landscape and provide benefits to local residents and visitors.
These photos illustrate the progress achieved by SIAVB to date. It is worth noting that SIAVB has succeeded in protecting the habitats of its valley—just as APSARA has protected Angkor since 2007 and Siem Reap City since 2012.




