តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យជាតិ Gyeongkuk នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិ ឆ្នាំ២០២៦ ស្តីពី «ការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌» (2026 International Conference on Convergence of Artificial Intelligence and Cultural Heritage) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិ Gyeongkuk ក្នុងទីក្រុង Andong សាធារណរដ្ឋកូរ៉េ។
សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសមាគមសេដ្ឋកិច្ចវប្បធម៌កូរ៉េ (Korea Association for Cultural Economics) សមាគមអន្តរជាតិសម្រាប់វប្បធម៌សកល (International Association for Glocal Culture) និងមជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្មវប្បធម៌ (Research Center for Cultural Industry)។
ក្រោមប្រធានបទសំខាន់ «ការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌» សន្និសីទនេះបានផ្តោតលើការសិក្សាស្វែងយល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងទស្សនវិស័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យបេតិកភណ្ឌវប្បធម៌។ ជាពិសេស កិច្ចពិភាក្សាបានផ្តោតលើការស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការអភិរក្ស ការលើកតម្លៃ ការគ្រប់គ្រង និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។ ជាមួយគ្នានេះ សន្និសីទក៏ជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តល់ឱកាសដល់អ្នកជំនាញ អ្នកស្រាវជ្រាវ និងតំណាងស្ថាប័នពាក់ព័ន្ធមកពីបណ្តាប្រទេសនានា បានជួបជុំ ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈ ព្រមទាំងពិភាក្សាលើបញ្ហាគោលនយោបាយសាធារណៈពាក់ព័ន្ធនឹងការការពារ ការអភិរក្ស ការលើកកម្ពស់ ការគ្រប់គ្រង និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល៕
At the invitation of Gyeongbuk National University, H.E. Dr. Hang Peou, Director General of the APSARA National Authority, participated as a speaker at the 2026 International Conference on “The Convergent Encounter of Artificial Intelligence (AI) and Traditional Culture,” held on November 20–21, 2026, at Gyeongbuk National University in Andong, Republic of Korea.
The international conference was jointly organized by the Korea Association for Cultural Economics, the International Association for Glocal Culture, and the Research Center for Cultural Industry. Under the theme “The Convergent Encounter of Artificial Intelligence (AI) and Traditional Culture,” the conference explored the opportunities, challenges, and future prospects of applying artificial intelligence technologies to the cultural heritage sector.
Discussions focused particularly on innovative approaches to the conservation, enhancement, management, and sustainable utilization of cultural heritage through AI technologies. The conference also provided an important international platform for experts, researchers, and representatives of relevant institutions from various countries to exchange knowledge, experiences, and perspectives. Furthermore, it offered an opportunity to discuss public policies and strategies for the protection, conservation, promotion, management, and sustainable use of cultural heritage in the context of rapid digital technological advancement.
Translation: Net Phirun




