Saturday, November 21, 2026
Latest:

អាជ្ញាធរជាតិអប្សរារៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ អុីសុីហ្សាវ៉ា យូសុីអាគី (Professor Yoshiaki Ishizawa)-APSARA National Authority Holds Buddhist Memorial Ceremony in Honor of Professor Yoshiaki Ishizawa -19 November 2026

Share Post:

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ អុីសុីហ្សាវ៉ា យូសុីអាគី (Professor Yoshiaki Ishizawa) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា(Sophia University) ដែលបានទទួលមរណភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

គួររំឮកជូនថា លោកសាស្ត្រាចារ្យ អុីសុីហ្សាវ៉ា យូសុីអាគី (Professor Yoshiaki Ishizawa) គឺជាអ្នកប្រាជ្ញប្រវត្តិវិទូនិងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) ប្រទេសជប៉ុន។ ក្នុងនាម ជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោកសាស្ត្រាចារ្យបានរួមចំណែកជាច្រើនក្នុងកិច្ចអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសគម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ក៏ដូចជាការបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរជាតិអប្សរាជាបន្តបន្ទាប់ ស្របតាមទស្សនៈរបស់លោកសាស្ត្រាចារ្យផ្ទាល់ ដែលថា «មរតកវប្បធម៌ខ្មែរ ត្រូវតែថែរក្សាដោយខ្មែរ» ។

សូមបញ្ជាក់ជូនផងដែរថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំពិធី បង្សុកូលឧទ្ទិសកុសលនាថ្ងៃនេះ ក៏ជាសមិទ្ធផលដ៏ធំធេងមួយទៀតរបស់លោកសាស្ត្រាចារ្យ អុីសុីហ្សាវ៉ា យូសុីអាគី ដែលបានផ្តួចផ្តើមរៃអង្គាសថវិកាសម្រាប់ការសាងសង់នេះ ដើម្បីតាំងបង្ហាញព្រះពុទ្ធបដិមា ដែលបានធ្វើកំណាយរកឃើញនៅប្រាសាទបន្ទាយក្តី ដោយសាកលវិទ្យាល័យសូហ្វីយ៉ា កាលពីឆ្នាំ២០០១៕

រូបភាព៖ រដ្ឋ ផល្លីន

On the morning of November 19, 2026, at the Preah Norodom Sihanouk-Angkor Museum, H.E. Dr. Sum Mab, Secretary of State of the Ministry of Culture and Fine Arts, representing H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, presided over a Buddhist memorial ceremony to dedicate merit to the late Professor Yoshiaki Ishizawa, Director of the Asian Studies and Human Resource Development Center at Sophia University.

Professor Ishizawa passed away on November 4, 2026, at the age of 89 due to natural causes.

Professor Yoshiaki Ishizawa was a distinguished historian and former President of Sophia University in Japan. During his leadership at the university, he made significant contributions to the conservation and restoration of the Angkor site, particularly the restoration project of the western causeway of Angkor Wat. He also played an important role in continuously supporting the professional training and capacity development of APSARA National Authority’s experts, guided by his firm belief that “Cambodian cultural heritage must be preserved by Cambodians.”

It should be noted that the Preah Norodom Sihanouk-Angkor Museum, where today’s memorial ceremony was held, represents another significant achievement of Professor Ishizawa. He initiated fundraising efforts for the construction of the museum to display Buddhist statues discovered during archaeological excavations at Banteay Kdei Temple by Sophia University in 2001.

Photos: Rath Phallin
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn