ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ -Neak Poan Temple: A Beautiful Water Landscape and a Reflection of Khmer Beliefs- 30 April 2026
នៅតាមខ្សែទស្សនាកម្សាន្តតាមតំបន់វង់ធំនៃរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរច្បាស់ជាមិនអាចរំលងសម្រស់ដ៏ត្រកាលនៃ ប្រាសាទនាគព័ន្ធ ឡើយ។ ប្រាសាទនេះស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ដែលព័ទ្ធជុំវិញដោយផ្ទៃទឹកបារាយណ៍ដ៏ធំល្វឹងល្វើយ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជំនឿសាសនាខ្មែរតាំងពីបុរាណកាល។




